ព័ត៌មានទាន់ហេតុការណ៍៖

អារ៉ាប់រួម បារ៉ែន​ និងអុីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ធ្វើឲ្យប្រសើរឡើងវិញទំនាក់ទំនង

ចែករំលែក៖

ប្រទេស អារ៉ាប់រួម បារ៉ែន​និងអុីស្រាអែល កាលពីថ្ងៃទី​១៥ខែកញ្ញា (ពេលវេលាអាមេរិក) បានចុះកិច្ចព្រមព្រៀង ធ្វើឲ្យប្រសើរឡើងនៅទំនាក់ទំនងការបរទេស​ កាន់តែប្រសើរឡើង ។
តាមសារព័ត៌មានរ៉យទ័រ បានផ្សាយថា ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ​ គឺជាអធិបតេយ្យ នៅក្នុង ពីធីចុះហត្ថលេខានៅសេតវិមាន​។ នេះគឺជាលទ្ធផលនៃការខិតខំ​ប្រឹងប្រែង របស់អាមេរិក ក្នុងការកែប្រែ ពីការស្អប់អុីស្រាអែល មកជាការបង្កើតទំនាក់ទំនងការបរទេសយ៉ាងជិតស្និតទៅវិញ​។
នៅសេតវិមាន​នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយរដ្ឋមន្ត្រី​ការបរទេស​អារ៉ាប់រួម Sheikh Abdullah bin Zayed al-Nahyan និងរដ្ឋមន្ត្រីការបរទេស ប្រទេសបារ៉ែនលោក​Abdullatif Al Zayani។
អារ៉ាប់រួម គឺជាប្រទេសទី៤ក្នុងតំបន់អារ៉ាប់ បានបង្កើនទំនាក់ទំនងជាមួយប្រទេសអុីស្រាអែល ចាប់តាំងពី អុីស្រាអែលចុះហត្ថលេខា​លើសន្ធិសញ្ញាសន្តិភាព​ជាមួយប្រទេស អេហ្ស៊ីប នៅឆ្នាំ​១៩៧៩ និង ហ៊្សកដង់នៅឆ្នាំ​១៩៩៤ ។
ការចុះកិច្ចព្រមព្រៀង នៅថ្ងៃទី​១៥ខែកញ្ញា​គឺជាជ័យជម្នះ ក្នុងវិស័យកិច្ចការបរទេស របស់ប្រធានាធិបតី ដូណាល់ ត្រាំ​។ ជាមួយគ្នានេះដែរ លោកត្រាំបានប្រកាសថា អុីស្រាអែលនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេស​៩ផ្សេងទៀត ក្នុងតំបន់អារ៉ាប់​ ក្នុងនោះមាន អារ៉ាប៊ីសាអូឌីត៕ដោយ៖ធី រីណា


ចែករំលែក៖