ខេត្តពោធិ៍សាត់ ៖ មុននេះបន្ដិចមានករណីហិង្សាបាញ់សម្លាប់ប្រជាពលរដ្ឋដោយអាវុធខ្លី ពីសំណាក់មន្រ្តីយោធាម្នាក់ ខណៈនេះកំពុងពួនសំងំក្នុងផ្ទះប្រជាជន ហើយកម្លាំងប្រជាការពារភូមិ និងប្រជាពលរដ្ឋកំពុងឃ្លាំមើល ពុំទាន់ឃើញសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍នៅឡើយទេ។
ករណីខាងលើបានកើតឡើងនៅវេលាម៉ោងប្រមាណ៥ និង២០នាទី ល្ងាចថ្ងៃសុក្រ ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅម្ដុំអូរជ័រ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ ទូច ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ ។ បច្ចុប្បន្ន រស់នៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ចំណែកជនសង្ស័យដៃដល់ជាមន្រ្តីយោធាឈ្មោះ ផល នេះបើកយោងតាមប្រភពរាយការណ៍កន្លែងកើតហេតុ ។ ចំពោះបញ្ហាអ្វីពិតប្រាកដ មិនទាន់ដឹងច្បាស់ ចាំអង្គភាព«នគរដ្រេហ្គន»នឹងបន្តលម្អិតបន្តពេលក្រោយ៕
ដោយ៖បុឹម ពិន