ខេត្តសៀមរាប៖ យុវជនម្នាក់ខណ:ខឹងនឹងឪពុកម្តាយស្តីបន្ទោសតិចតួចសោះចិត្តខ្លាំងបានសម្រេចចិត្តចងកធ្វើអត្តឃាតនៅលើដើមស្វាយចន្ទីក្រោយផ្ទះស្លាប់យ៉ាងអាណោចអាធ័ម។
ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២០នេះ នៅក្នុងភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ស្រេង ធារ៉ា ភេទប្រុសអាយុ២៩ឆ្នាំមានស្រុកកំណើតភូមិលេខ ២ឃុំចំការអន្តូងស្រុកចំការលើខេត្តកំពង់ចាម,បច្ចុប្បន្នស្នាក់នៅក្នុងភូមិត្រពាំងពពេលឃុំតាសៀម ស្រុកស្វាយលើ ខខេត្តសៀមរាប។ កន្លងមកកូនប្រុសរបស់គាត់ប្រើប្រាស់គ្រឿងញៀនហើយនៅថ្ងៃកើតហេតុបានលួចទៅសេពគ្រឿងញៀនម្តងទៀតគាត់ដឹងក៏ស្តីបន្ទោសតិចតួច តែមិននឹកស្មានថាវាគិតខ្លីទៅចងកសម្លាប់ខ្លួនបែបនេះសោះ។
ក្រោយពីទទួលព័ត៌មានពីឪពុកជនរងគ្រោះឈ្មោះសេង ម៉ុង អាយុ៥៥ឆ្នាំថា កូនរបស់គាត់បានចងកសម្លាប់ខ្លួននៅចំណុចដើមស្វាយចន្ទីខាងក្រោយផ្ទះរួចមកកម្លាំងសមត្ថកិច្ចជំនាញបានចុះពិនិត្យលើសាកសពហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយសារចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ប្រាថ្នា