ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អេីលមួយបានកើតឡើងបន្ទាប់ពីមានជនជាតិចិនមួយក្រុមបានជួលទូកទេសចរណ៍ជិះកម្សាន្តនៅក្នុងទន្លេមេគង្គមុខព្រះបរមរាជវាំងនិងផឹកស៊ីសប្បាយរួចក៏មានជនជាតិចិនម្នាក់បានធ្លាក់ចូលទឹកទន្លេលិចបាត់តែម្តង។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង២០នាទី យប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅទន្លេមេគង្គ មុខព្រះបរមរាជវាំង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុមានជនជាតិចិនមួយក្រុមបានមកជួលទូកទេសចរណ៍មួយគ្រឿងដែលមានឈ្មោះ បារីសឡឺមេគង្គដេីម្បីជិះកម្សាន្តនៅលេីផ្ទៃទឹកទន្លេមេគង្គ និងផឹកស៊ីសប្បាយ។ លុះមកដល់វេលាកេីតហេតុស្រាប់តែមានបុរសជនជាតិចិនម្នាក់បានធ្លាក់ពីលេីទូកជាន់ទី២ ចូលទៅក្នុងទឹកទន្លេលិចបាត់តែម្តងទេីបមានការភ្ញាក់ផ្អេីលនាំគ្នារាយការណ៍ទៅសមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ តែទោះជាយ៉ាងណាជនរងគ្រោះនៅមិនទាន់រកឃេីញនៅឡេីយទេ៕ដោយ៖ សុខាសែនជ័យ