ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងអប់រំ៖ អនុវត្ត​ភារកិច្ច​របស់​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក​ ខណ្ឌ ក្នុង​ដំណើរ​ការ​ប្រឡង​បាក់ឌុប សម័យ​ប្រឡង៖ ២១ ធ្នូ២០២០

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំ ស្តីការ ការអនុវត្តភារកិច្ចរបស់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ធ្នូ ២០២០។ ក្នុងនោះបញ្ជាក់ថា៖ ដើម្បីឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅក្នុងភាពប្រក្រតី មានសណ្តាប់ ធ្លាប់របៀបរៀបរយល្អ ពិសេសធានាបានគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ជូនបេក្ខជន មាតាបិតា ឬ អ្នកអាណាព្យាបាលរបស់បេក្ខជន សាធារណជន គណៈមេប្រយោគ និងគណៈកម្មការ ផ្សេងៗ ស្របតាមសារាចរលេខ ០៨ សរ ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ ១៩៩៩ ស្តីពីការរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយនៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០ ក្រសួង អប់រំ យុវជន និងកីឡាសូមធ្វើការណែនាំស្តីពីការអនុវត្តភារកិច្ចរបស់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដូចខាងក្រោម៖
១. មុនដំណើរការសំណេរ
១.១.ជួយសម្រួលដល់គណៈមេប្រយោគប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅពេលដឹកជញ្ជូន ហឹបប្រធានវិញ្ញាសាប្រឡងពីក្រសួងអប់រំ យុវជន និងកីឡា (វិទ្យាស្ថានជាតិអប់រំ ) ទៅកាន់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងចាត់មន្ត្រីទទួលបន្ទុកថែរក្សា ប្រគល់ ទទួលហឹបប្រធានវិញ្ញាសា និងបកិច្ចការបេក្ខជន ដែលបានផ្ញើដោយគណៈមេប្រយោគប្រឡងព្រមទាំងទទួលខុសត្រូវលើសុវត្ថិភាពហឹបប្រធានវិញ្ញាសា និង ហឹបកិច្ចការបេក្ខជនក្នុងអំឡុងពេលផ្ញើ។
១.២.ចាត់កម្លាំងចូលរួមរក្សាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការរក្សាទុកដាក់ហីបវិញ្ញាសា និងហឹប កិច្ចការបេក្ខជននៅតាមសាលារាជធានី ខេត្ត និងក្រុង ស្រុកគោលដៅ៖
• ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ អាចចូលរួមអមដំណើរគណៈមេប្រយោគទូទាំងប្រទេសប្រចាំ ខេត្ត និងគណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌល ដើម្បីដឹកហឹបវិញ្ញាសាពីក្រសួងអប់រំ យុវជន និងកីឡា (វិទ្យាស្ថានជាតិអប់រំ)តាមកាលវិភាគ និងតាមខេត្តជិត ខេត្តឆ្ងាយ ទៅកាន់ខេត្ត រៀងៗខ្លួន ដើម្បីយកទៅរក្សាទុកដាក់នៅសាលាខេត្ត – ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ក្រោយប្រជុំណែនាំបច្ចេកទេសចប់ ត្រូវអមដំណើរគណៈមេប្រយោគ។
សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ដោយ៖សិលា


ចែករំលែក៖