ភ្នំពេញ៖ នេះបើតាមអនុក្រឹត្យ ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជការ ប្រចាំតុលាការកំពូល សាលាឧទ្ធរណ៍ភ្នំពេញ សាលាឧទ្ធរណ៍ព្រះសីហនុ សាលាដំបូងខេត្តកំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ចំនួន ៩រូប។
សូមជម្រាបថា៖ យោងតាមអនុក្រឹត្យនេះ បានឲ្យដឹងថា មន្ត្រីរាជការទាំង៩រូប ដែលត្រូវតែងតាំងរួមមានឋានៈជា ៖
ទី១៖ អគ្គលេខាធិការរដ្ឋបាលតុលាការកំពូល ២រូប។
ទី២៖ អគ្គលេខាធិរដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ ២រូប
ទី៣៖ អគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ ២រូប
ទី៤៖ លេខាធិការដ្ឋានសាលាដំបូងខេត្តកំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ៣រូប។
សូមអាននូវអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយសម្តេចតេជោ ហ៊ុន សែន ទាំងស្រុងដូចខាងក្រោម៖
ដោយ៖សិលា