ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងនាមជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាព និងតួនាទីគណៈកម្មការ និងក្រុមការងារ ដើម្បីត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់ “គរុគុណ” របស់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ឆ្នាំ២០២០ ។
លោកសូមបញ្ជាក់ជូនថា ៖ ការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់ “គរុគុណ” របស់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-៨ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ៕
ដោយ៖ សិលា