ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន៣នាក់ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៣ជំនាញសហការគ្នាឆ្មក់បង្ក្រាបបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យជាជនជាតិចិនចំនួន៣នាក់ (ប្រុស២ ស្រី១)ទៅកាន់តុលាការ ដើម្បីធ្វើការផ្តន្ទាទោស តាមច្បាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។

ជនជាតិចិនទាំង៣នាក់នោះមាន៖
១. ឈ្មោះ ZHOU CHAOJIANG ភេទប្រុស អាយុ៣៨ឆ្នាំ
២. ឈ្មោះ MENG LINGSHUANG ភេទស្រី អាយុ៣៦ឆ្នាំ
៣. ឈ្មោះ ZHAI FAQIN ភេទប្រុស អាយុ ៣៧ឆ្នាំ។

ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន រួមជាមួយកម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌ និងកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន សហការគ្នាឆ្មក់បង្ក្រាប កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចបន្ទប់គ្មានលេខជាន់ទី១ ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ប្លង់ សុផល។

តាមរបាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចទាំង៣ជំនាញបានចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទម្សៅក្រាម
ពណ៌សថ្លាចំនួន២កញ្ចប់ និង១ដបមានទម្ងន់ ១៤.៨៨ក្រាម ព្រមទាំងសម្ភារប្រើប្រាស់គ្រឿងញៀន និងថង់ប្លាស្ទិក សម្រាប់ច្រកគ្រឿងញៀន មួយចំនួន៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖