ខេត្តសៀមរាប៖ នេះជាកំហុស វិន័យធ្ងន់ធ្ងរ បំផុត ក្នុងជួរកងកម្លាំង ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ បែជាងប់ងល់ នឹងការប្រើសារធាតុញៀន បំផ្លាញអនាគតខ្លួនឯង ឬអាចប៉ៈពាល់ដល់សង្គមជាតិ។ ប្រជាពលរដ្ឋគាំទ្រចំពោះចំណាត់ របស់លោក ស្នងការនគរបាលខេត្តសៀមរាប មានការទទួលខុសត្រូវ ឈានដល់ បានបញ្ជូនមន្ត្រីរូបនេះទៅមណ្ឌលស្តារនីតិសម្បទារកែប្រែគ្រឿងញៀន។
ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងគ្រប់អង្គភាពសារពត៌មានអោយបានជ្រាបថា ៖ ករណីមន្ត្រីនគរបាលម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដែលបានប្រេីប្រាស់សារធាតុញៀនត្រូវបានថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការអនុវត្តតាមដំណាក់កាលដូចខាងក្រោម ៖
ទី១-បានបញ្ជូនទៅមណ្ឌលស្តារនីតិសម្បទារកែប្រែគ្រឿងញៀន។
ទី២-បានធ្វើរបាយការណ៍បញ្ជូនទៅនាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការនគរបាលជាតិ។
ទី៣-បានកំពុងយកមកអនុវត្តវិន័យកងកម្លាំងនគរបាលជាតិនៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប (សព្វថ្ងៃ) ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងអង្គភាពសារពត៌មានទាំងអស់មេត្តាជ្រាប ៕ដោយ៖សុខ ខេមរា