ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុនប៉ងលួចទ្រព្យសម្បត្តិ មិនបានសម្រេចត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនបានក្រោយពីរូបគេប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែមិនបានសម្រេច។  ករណីកើតឡើងនៅវេលាម៉ោង០១និង២៥នាទីយប់ រំលងអធ្រាត្រ                                                                                                                                                                                                    ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្នុងបរិវេណផ្ទះជួល៩៩៩ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យមានឈ្មោះ សាន ដេត  ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (មានសាធាតុញៀន) ។

ប្រភពបន្តទៀតថា៖ ជនសង្ស័យមានមធ្យោបាយថ្មើរជើង បានធ្វើសកម្មភាពប៉ុនប៉ងលួចទ្រព្យសម្បត្តិជនរងគ្រោះឈ្មោះ អ៊ុក ចាន់នរៈ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកមើលការខុសត្រូវផ្ទះជួល៩៩៩ ស្នាក់នៅផ្ទះជួល៩៩៩ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខតែម្ចាស់ផ្ទះដឹងទាន់ក៏ឆោឡោឡើងហើយបានប្តឹងសមត្ថកិច្ចឲ្យជួយឃាត់ខ្លួនបានតែម្តង ។ សម្ភារបាត់បង់ គ្មាន , សម្ភារដកហូត គ្មាន ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖