ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆេះផ្ទះប្រជាពលរដ្ឋអស់១ខ្នងនៅខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ​ ៖​ ផ្ទះមួយខ្នងស្ថិតនៅជាប់ផ្លូវជាតិលេខ២​ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចនៅវេលាម៉ោង១២​ និង២០នាទីថ្ងៃត្រង់​ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។ 

    ម្ចាស់ផ្ទះមានឈ្មោះ អឿ ខាន់ ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរកសិករ ទីលំនៅទីតាំងកើតហេតុ ។ 

    ប្រជាលរដ្ឋដែលនៅម្ដុំកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ​ កូនស្រីរបស់ម្ចាស់ផ្ទះបានតរ៉ឡូភ្លើងចេញពីផ្ទះមកតូបលក់អីវ៉ាន់ខាងមុខផ្ទះ ដើម្បីដាក់កង្ហារអង្គុយហូបបាយ ស្រាប់តែពេលនោះក៏រលត់កង្ហារបាននាំគ្នាចេញមកមើលខាងក្រៅក៏ឃើញអណ្ដាតភ្លើងកំពុងឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះក៏ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីហៅរថយន្ដពន្លត់អគ្គិភ័យឲ្យជួយអន្ដរាគមន៍ ។

    សមត្ថកិច្ចបានបញ្ជាក់ថា ទំហំនៃការខូចខាតផ្ទះទាំងស្រុង រួមមានសម្ភារ  ទូរទស្សន៍ចំនួន០២គ្រឿង ,កង្ហារចំនួន ២ គ្រឿង , ថវិកានិង មាសប្រាក់មួយចំនួន ។

ចំពោះមូលហេតុនៃការឆាបឆេះគឺ បណ្ដាលមកពីទុស្សេខ្សែភ្លើង ក្នុងការជួយអន្ដរាគមន៍សមត្ថកិច្ចបានប្រើប្រាស់រថយន្តអស់ចំនួន៣ គ្រឿងរួមមាន: រថយន្តស្រាបៀកម្ពុជាចំនួន២គ្រឿង, រថយន្តអគ្គស្នងការចំនួន ១គ្រឿង ហើយគ្រប់គ្រងបានជាស្ថាពរនៅវេលាម៉ោង ១៣ និង ០៥នាទីរសៀល ថ្ងៃដដែល 

    ក្នុងគ្រោះអគ្គិភ័យខាងលេីនេះមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទេ និង មិនរាលដាលប៉ះពាល់ដល់ផ្ទះអ្នកជិតខាងផងដែរ​ ៕

ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖