ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះរោងចក្រផលិតស្បែកជេីង វ៉ុលស្កូ អុិនធេីណេសិនណល ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចនាវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា រោងចក្រផលិតស្បែកជេីងខាងលេីគឺមានកម្មករធ្វេីការតែពេលថ្ងៃទេ ហេីយនៅយប់កេីតហេតុស្រាប់តែឮសំឡេងផ្ទុះពីក្នុងរោងចក្រ។ មួយសន្ទុះក្រោយក៏មានផ្សែងហុយខ្មួលខ្មាញ់ចេញពីក្នុងរោងចក្រ និងមានអណ្ដាតភ្លេីងឆេះឡេីងយ៉ាងសន្ធោសន្ធៅតែម្ដង ។
ពេលមានភ្លេីងឆេះរោងចក្រខាងលេី ប្រជាពលរដ្ឋក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយធ្វើអន្តរាគមន៍ភ្លាមៗ ដោយមានរថយន្តពន្លត់អគ្គិភ័យជាច្រេីនរបស់អង្គភាពនៅក្នុងរាជធានីភ្នំពេញបានចុះមកជួយបាញ់ទឹកពន្លត់យ៉ាងញាប់ដៃញាប់ជេីង។
ចំពោះករណីអគ្គិភ័យខាងលេីនេះ សមត្ថកិច្ចជំនាញមិនទាន់បញ្ជាក់ពីមូលហេតុបាននោះទេ ចំណែកមនុស្សក៏មិនមានផលប៉ះពាល់ដល់នរណាម្នាក់នោះដែរ រហូតមកដល់ម៉ោងជាង៤ជិតភ្លឺទៅហេីយក៏មិនទាន់រលត់ទៅវិញដែរ ៕ដោយ៖ ភារ៉ា ដង្កោ