ខេត្តត្បូងឃ្មុំ ៖មានករណីមនុស្សលង់ទឹកស្លាប់ នៅចំណុចក្រោមស្ពានការដ្ឋានចិនព្រែកជីកទី១ នៅខាងលិចភូមិមេលោង ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៥ខែកញ្ញា២០២០ វេលាម៉ោងប្រហែល១៥៖០០នាទី រសៀល ។
លោកវរសេនីយ៍ឯក លឿង រដ្ឋា បានអោយដឹងថា បន្ទាប់ពីទទួលព័ត៌មានកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន លោកមេភូមិស្វាយពក មេភូមិមេលោង តំណាងលោកមេឃុំ និងលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសពមានចំនួន០៣ នាក់ៈ
១-ឈ្មោះ គាន សុខឃាង ភេទស្រី អាយុ១៩ឆ្នាំ
២-ឈ្មោះឈិន សុខនី ភេទស្រី អាយុ១៨ឆ្នាំ
៣-ឈ្មោះ ឈិន ស្រីនាថ ភេទស្រី អាយុ១៦ឆ្នាំ ទាំង០៣នាក់
នៅភូមិស្វាយពក ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
លោកបន្តថា ផ្អែកតាមការពិនិត្យរបស់គ្រូពេទ្យមណ្ឌល សាកសពគ្មានស្លាកស្នាម គឺពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ពិតមែន មិនមែនជាករណីឃាតកម្មឡើយ។ ផ្អែកតាមការពិនិត្យតាមលក្ខណ:បច្ចេកទេសនគរបាលយុត្តិធម៌ឃើញថា សាកសពមិនមានស្លាកស្នាមរបួសអ្វីឡើយ។
សាកសពក្រោយពេលពិនិត្យរួចបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖វណ្ណៈ