អាជ្ញាកណ្តាលសញ្ជាតិអុីតាលីលោក Daniele De Santis និងដៃគូរបស់គាត់គឺអ្នកនាង Eleonora Manta ត្រូវបានគេចាក់សម្លាប់នៅឯផ្ទះរបស់ពួកគេ។
ការចាក់សម្លាប់ដ៏ឃោរឃៅនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅជុំវិញប្រទេសអុីតាលីដែលជាកន្លែងដែលលោក De Santis គឺជាមន្ត្រីដែលទទួលបានការគោរពខ្ពស់នៅក្របខ័ណ្ឌអុីតាលី Serie C ។
សាក្សីបានរាយការណ៍ថា បានឃើញបុរសម្នាក់កំពុងរត់គេចខ្លួនពីកន្លែងកើតហេតុនៅតំបន់ Lecce ដោយដៃមានកាន់កាំបិតផង។ អត្តសញ្ញាណនិងចេតនារបស់ជនល្មើសនៅតែមិនទាន់ដឹងច្បាស់នៅឡើយទោះបីជាវាត្រូវបានគេយល់ថាមានសាក្សីមួយចំនួនបាន ស្រែកពីឈ្មោះរបស់អ្នកវាយប្រហារក៏ដោយ។
សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាលអុីតាលីបានចេញសេចក្តីថ្លែងការណ៍មួយដោយហៅគាត់ថាជា “បុរសក្លាហាននិងមានចិត្តសុភាពរាបសារនិងជាអាជ្ញាកណ្តាលដែលមានក្តីសង្ឃឹម” ។
លោក De Santis កំពុងមានឈ្មោះដើម្បីធ្វើជាអាជ្ញាកណ្តាលរៀបចំពិធីប្រកួតកម្មវិធី Coppa Italia នៅថ្ងៃព្រហស្បតិ៍ ក្នុងជំនួបរវាងក្រុមMonopoli ជាមួយក្រុម Modena ៕
ដោយ៖ភារៈ