ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចរកឃើញហើយ បុរសហុងគ្រី ដែលរត់គេចចេញពីកន្លែងស្នាក់នៅ ក្រោមការសង្ស័យខ្ពស់កើតកូវីដ-១៩ នៅក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ មន្រ្តីនគរបាលខេត្តសៀមរាប បានប្រាប់សារព័ត៌មានថា ៖ «នៅវេលាម៉ោង ៩៖៣០នាទីព្រឹកថ្ងៃនេះ ជនជាតិហុងគ្រី អាយុ៧០ឆ្នាំ ដែលសង្ស័យមានផ្ទុកវីរុសកូវីដ-១៩ ត្រូវបានរកឃើញហើយ ដោយគាត់បានស្នាក់នៅផ្ទះជួលស្ថិតជាប់បុរីអាកខេត ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប»។ បន្ទាប់ពីបុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំ ដែលរត់គេចចេញពីកន្លែងស្នាក់នៅ ក្រោមការសង្ស័យខ្ពស់កើតកូវីដ-១៩ នៅក្រុងសៀមរាប ។

បើតាមសមត្ថកិច្ច ក្រោយរកឃើញ ក្រុមការងារបាននាំខ្លួនគាត់ទៅទុកនៅដាច់ដោយឡែក (ធ្វើចាត្តាឡីស័ក) នៅមន្ទីរបង្អែកខេត្តសៀមរាប ដើម្បីរង់ចាំលទ្ធផលតេស្តរកកូវីដ-១៩ ដែលចេញនៅល្ងាចនេះ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនព័ត៌មានដោយបញ្ជាក់ពីករណីសង្ស័យវិជ្ជមានវីរុសកូវីដ-១៩ ថ្មី លើបុរសជនជាតិហុងគ្រីម្នាក់ នៅខេត្តសៀមរាប ដែលកំពុងរត់គេចខ្លួនបាត់ពីកន្លែងស្នាក់នៅ ហើយបានរកឃើញវិញនេះ៕

ដោយ៖សិលា


ចែករំលែក៖