ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹងជ្រុលវង្វេងស្មារតីដើរធ្លាក់ចូលទឹកស្រែសន្លប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាសន្តិសុខក្រុមហ៊ុនឯកជន ក្រោយពីផឹកស្រាស្រវឹងជោកជាំ មកត្រូវបានគេប្រទះឃើញដេកត្រាំក្នុងទឹកស្រែ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

បុរសខាងលើគេមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ មានអាយុជាង៥០ឆ្នាំ ជាសន្តិសុខក្រុមហ៊ុនឯកជន ហើយនៅក្នុងសាក់កាដូឃើញមានខោអាវនិងរូបថត២សន្លឹក ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា រាល់ថ្ងៃគេឃើញបុរសខាងលើស្លៀកពាក់ឯកសណ្ឋានជាសន្តិសុខដើរកាត់ក្នុងភូមិ ហើយស្រវឹងស្រារាល់តែថ្ងៃ លុះមកដល់ព្រឹកថ្ងៃទី២៥ខែកញ្ញានេះគេឃើញបុរសរូបនេះដើរមានស្ពាយសាក់កាដូក្នុងសភាពស្រវឹងស្រា តែគ្មានអ្នកណាចាប់អារម្មណ៍ឡើយ។ រហូតមកដល់វេលាម៉ោងកើតហេតុ គេឃើញស្លឹកឈើក្នុងស្រែរង្គើៗក៏ដើរទៅមើល ស្រាប់តែប្រទះឃើញគាត់ដេកត្រាំទឹកស្រែបាត់មាត់បាត់កទៅវិញ ។ បើតាមសន្និដ្ឋាន បុរសរូបនេះធ្លាក់ត្រាំទឹកតាំងពីព្រឹកមកម្ល៉េះ តែដោយសារបាំងស្លឹកឈើទើបគ្មានអ្នកចាប់អារម្មណ៍ ទម្រាំដឹងអស់ច្រើនម៉ោងទៅហើយ រួចនាំគ្នាស្រង់ឡើងមកលើគោក ។

បុរសស្រវឹងខួបខាងលើត្រូវបានបងប្អូនប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដើម្បីសង្គ្រាះ ៕ដោយ​ ៖សុខាសែនជ័យ​


ចែករំលែក៖