ភ្នំពេញ៖ បុរសជាជាងកាត់សក់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈកំពុងអង្គុយផឹកស៊ីជាមួយមិត្តភក្តិស្រាប់តែខ្មាន់កាំភ្លេីងដែលផ្ទះជាប់គ្នាដកកាំភ្លេីងមកបាញ់ប្រហារ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះជាងកាត់សក់យីហោ សុខម៉េងកាត់សក់ តាមបណ្តោយផ្លូវ២៩១ ស្ថិតក្នុងសង្កាត់បឹកកក់ទី១ ខណ្ឌទួលគោក។
ជនរងគ្រោះឈ្មោះសុខកេន ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរជាជាងកាត់សក់ ស្នាក់នៅកន្លែងកើតហេតុខាងលេី។ មានកូនស្រីចំនួន៤នាក់ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានហៅមិត្តភក្តិមកអង្គុយផឹកស៊ីនៅខាងមុខហាងកាត់សក់របស់ខ្លួនលុះមកដល់វេលាកើតហេតុជនរងគ្រោះក៏បានអូសម៉ូតូចូលក្នុងហាងភ្លាមនោះស្រាប់តែមានបុរសម្នាក់ជាជនដៃដល់ដែលនៅផ្ទះជាប់គ្នាបានដើរចេញពីក្នុងផ្ទះមកប្រដាប់ដោយកាំភ្លេីងខ្លីបានបាញ់ប្រហារចំនួន១គ្រប់មកលេីជនរងគ្រោះចំត្រង់ដើមទ្រូងធ្វេីឲ្យជនរងគ្រោះប្រកាច់ស្លាប់ភ្លាមៗ ដោយមិនដឹងមូលហេតុ។
ក្រោយកើតហេតុជនដៃដល់បានគេចខ្លួនបាត់ស្រមោលតែម្តង ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចពិនិត្យជាក់ស្តែងរួចប្រគល់ទៅជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ សុខាសែនជ័យ