ព័ត៌មានទាន់ហេតុការណ៍៖

ចតរថយន្តតាមផ្លូវត្រូវរថយន្តមួយគ្រឿងទៀតបុកពីក្រោយរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖រថយន្តហាយឡេនឌ័រមួយគ្រឿងបោះពួយយ៉ាងលឿនរេចង្កូតទៅបុករថយន្តបាឡែនចតនៅចិញ្ចើមផ្លូវពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២១ និង ៥៤នាទីយប់ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តម៉ាកបាឡែនមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2Q-7376 ម្ចាស់ចតនៅចិញ្ចើមផ្លូវនៅកន្លែងកើតហេតុខាងលើស្រាប់តែមួយសន្ទុះក្រោយមកក៏មានរថយន្តម៉ាកហាយឡេនឌ័រពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2AC-9817បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុរថយន្តក៏បានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករថយន្តបាឡែនពីក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តទាំងពីរងការខូចខាតយ៉ាងដំណំ សំណាងល្អគ្មានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងកន្លែងកើតហេតុដោយភាគីទាំងសងខាងសូមធ្វើការចរចាគ្នានៅកន្លែងកើតហេតុ ៕ដោយ៖ផេងភាព


ចែករំលែក៖