ព័ត៌មានទាន់ហេតុការណ៍៖

ប្រើប្រាស់យន្តហោះយោធាខុសគោលដៅ រដ្ឋមន្ត្រីការពារជាតិ អាហ្វ្រិកខាងត្បូងត្រូវប្រធានាធិបតីកាត់ប្រាក់ខែ៣ខែ

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងការពារជាតិ​ប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានប្រធានាធិបតីផាកពិន័យ កាត់ប្រាក់ខែ​៣ខែ ដោយសារតែប្រើប្រាស់យន្តហោះយោធា ហើយអនុញ្ញាតឲ្យអ្នកគ្មានភារកិច្ចចូលរួមធ្វើដំណើរតាមយន្តហោះនោះទៅកាន់ប្រទេសហ្ស៊ីមបាវេ (Zimbabwe)។
សារព័ត៌មានរ៉យទ័របានផ្សាយថា ការិយាល័យរដ្ឋមន្ត្រីក្រសួងការពារជាតិ​​អាហ្វ្រិកខាងត្បូងបានប្រកាសឲ្យដឹងថា ប្រធានាធិបតីCyril Ramaphosa បានស្តីបន្ទោសរដ្ឋមន្ត្រីក្រសួងការពារជាតិលោកស្រី Nosiviwe Mapisa-Nqakula ហើយបានកាត់ប្រាក់ខែ​៣ខែ​ ដោយសារតែគាត់អនុញ្ញាតឲ្យគណៈប្រតិភូទៅកាន់ប្រទេសហ្ស៊ីមបាវេជិះយន្តហោះរបស់កម្លាំងទាហានអាកាស។
ប្រធានាធិបតី​Cyril Ramaphosa បានបញ្ជាក់ថា «រដ្ឋមន្ត្រីក្រសួងការពារជាតិ​បានទទួលរងការស្តីបន្ទោស ហើយត្រូវកាត់ប្រាក់ខែ​៣ខែគិតចាប់ពីថ្ងៃទី​១ខែវិច្ឆិកាទៅ។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីការពារជាតិ ក៏ត្រូវសងសំណងពីការចំណាយដល់ជើងហោះហើរនោះដែរ។
ប្រធានាធិបតី​ អាហ្វ្រិកខាងត្បូងបានបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិ​ មានដំណើរទស្សនកិច្ច​ជាផ្លូវការទៅកាន់ប្រទេសហ្ស៊ីមបាវេ ប៉ុន្តែការអនុញ្ញាតឲ្យ​អ្នកមិនជាប់ពាក់ព័ន្ធ​ធ្វើដំណើរតាមយន្តហោះគឺជាការខុសឆ្គងខ្លាំង​៕ដោយ៖ធី រីណា


ចែករំលែក៖