ព័ត៌មានទាន់ហេតុការណ៍៖

សង្កាត់ពន្សាំងបញ្ចូលសមាជិក សមាជិកា៤៨រូប ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សមាជិក សមាជិកាថ្មីចំនួន៤៨រូប ស្រី១៨នាក់នៃសង្កាត់ពន្សាំង ក្នុងខណ្ឌព្រែកព្នៅ បានស្មាក់ចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅស្នាក់កាគណៈបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ ដែលពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកសុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ពន្សាំង ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតរបស់គណបក្សប្រជាជនកម្ពុជាក្នុងខណ្ឌព្រែកព្នៅផងដែរ។

បន្ទាប់ពីយុវជនទាំង៣នាក់តំណាងឲ្យសមាជិក សមាជិកាទាំង៤៨នាក់ឡើងប្តេជ្ញាចិត្ត រួចមកលោកសុខ សម្បត្តិ បានមានប្រសាសន៍ឲ្យដឹងថា សមាជិក សមាជិកា បងប្អូនកូនក្មួយទាំងអស់ពិតជាដើរលើផ្លូវត្រូវ ក្នុងការមកចូលរួមជាមួយគណៈបក្សប្រជាជនកម្ពុជានាពេលនេះ ដើម្បីទ្រទ្រុងគាំទ្រ ការពារសន្តិភាព ជាអមតៈតរៀងទៅ។

លោកបន្តថា បងប្អូនកូនក្មួយទាំងអស់ទោះបីជានិស្សិត ឬមួយសិស្សា នុសិស្ស ឬក៏ជាកម្មករ កសិករក្តីក៏សុទ្ធសឹង តែជាអ្នកមាន សមត្ថភាពពិតៗ ដើម្បីបំរើផលប្រយោជន៍ ជូនសង្គមជាតិ ពីព្រោះក្មួយៗ ទាំងអស់គឺជាទំពាំងស្នងឬស្សី និងជាសរសរទ្រូវ ដ៏រឹងមាំរបស់ ប្រទេសជាតិទៅអនាគត។ លោកប្រធានគណៈកម្មាធិការគណបក្រប្រជាជនខណ្ឌព្រែកព្នៅបញ្ជាក់ថា កម្លាំងយុវជន គឺជាស្នូលដ៏សំខាន់ នៅក្នុងមូលដ្ឋាន ដើម្បីឲ្យមូលដ្ឋាន របស់យើង រីកចំរើន និងមានសុវត្ថិភាព ទៅបានទាល់តែមានក្មួយ ចូលរួមជាចលនាយុវជន ហើយក៏ជាកាតព្វកិច្ចរបស់ក្មួយៗដែលត្រូវបំពេញ និងស្វែងយល់ផងដែរ។ 

លោកសុខ សម្បត្តិ បានលើកឡើងទៀតថានៅជំនាន់ក្មួយៗនេះ គឺមានសិទ្ធិសេរីភាព ពេញលេញល្អណាស់ មានសិទ្ធិបញ្ចេញមតិ ផ្ទាល់ខ្លួនបាន និងសិទ្ធិសព្វបែបយ៉ាង ទាំងអស់ក្នុងការរស់នៅ ហើយបើគ្មានថ្ងៃ៧មករា ក៍គ្មានថ្ងៃ២៣តុលានាទីក្រុងប៉ារីស ហើយបើមិនមានថ្ងៃទាំងអស់នេះ ក៍គ្មានអ្វីៗនាពេលបច្ចប្បន្ននេះដែរ។ 

លោកបន្តថាគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែបានរំដោះប្រទេសជាតិ និងប្រជាជនទាំងមូល ពីរបបប្រល័យពូជសាសន៍ប៉ុល ពតដ៏សាហាវយង់ឃ្នង នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ប៉ុណ្ណោះទេ គឺថែមទាំងបានដឹកនាំ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេរ រហូតមានសុខសន្តិភាព ស្ថិរភាព នយោបាយពេញលេញ និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យតែម្តងនាបច្ចប្បន្ននេះ។ 

ជាចុងក្រោយលោកប្រធានក្រុមការអារចុះជួយសង្កាត់ពន្សាំង បានផ្តាំផ្ញើរដល់ក្រុមការងារទាំងអស់ និងសមាជិក សមាជិកាថ្មីចំនួន៤៨នាក់ត្រូវបន្តសហការ និងសាមគ្គីភាពផ្ទៃក្នុង ដោះស្រាយជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាផ្សេងៗ និងខិតខំឃោសនាផ្សពផ្សាយអំពី កម្មវិធីនយោបាយរបស់គណៈបក្សប្រជាជនកម្ពុជា ដើម្បីឈានទៅរកជ័យជំនះក្នុងការបោះឆ្នោត ឃុំ សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ ខាងមុខ៕

ដោយ៖ ព្រែកសំរោង


ចែករំលែក៖