ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រជាជនកម្ពុជាទេ តែងតែនៅរួមរស់ជាមួយប្រជាពលរដ្ឋ និងបំរើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ

ចែករំលែក៖

ភ្នំពេញ៖ យុវជន គឺជាស្នូលដ៏សំខាន់ នៅក្នុងមូលដ្ឋាន ដើម្បីឲ្យមូលដ្ឋាន របស់យើង រីកចំរើន និងមានសុវត្ថិភាពទៅបានទាល់តែមានក្មួយៗចូលរួមជាចលនាយុវជន ហើយក៏ជាកាតព្វកិច្ចរបស់ក្មួយៗដែលត្រូវបំពេញ និងស្វែងយល់ផងដែរ ហើយត្រូវដឹងថាមានតែគណបក្សប្រជាជនកម្ពុជាទេ តែងតែនៅរួមរស់ជាមួយប្រជាពលរដ្ឋ ដែលកើតចេញពីប្រជាពលរដ្ឋ និងបំរើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

មិនយូទៀតទេការឃោសនាបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២មកដល់ហើយ ដូចនេះតើសមាជិក សមាជិកាដែលបានស្ម័គ្គចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់គោករកាចំនួន២០៩នាក់ ក្នុងនោះស្រី១០៨នាក់ តើមានអត្តសញ្ញាណប័ណ្ណហើយនៅ ហើយបានទៅពិនិត្យឈ្មោះបោះឆ្នោត ឃើញឈ្មោះដែលត្រឹមត្រូវតាមអក្ខរាវិរុទហើយឬនៅ?។

មានគណៈបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព និងការអភិវឌ្ឍន៍ មិនមានគណបក្សណាមកផ្ទឹមបានឡើយ ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ ប្រធានគណកម្មធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ ក្នុងពិធីសំណេះសំណាលនិងបញ្ចូលសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់គោករកាចំនួន២០៩នាក់ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់គោករកា។

លោកសុខ សម្បត្តិ បន្តថាគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែបានរំដោះប្រទេសជាតិ និងប្រជាជនទាំងមូល ពីរបបប្រល័យពូជសាសន៍ប៉ុល ពតដ៏សាហាវយង់ឃ្នង នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ប៉ុណ្ណោះទេ គឺថែមទាំងបានដឹកនាំ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេរ រហូតមានសុខសន្តិភាព ស្ថិរភាព នយោបាយពេញលេញ និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យតែម្តងនាបច្ចប្បន្ននេះ។ 

ជាចុងក្រោយលោកប្រធានគណកម្មធិការគណបក្សខណ្ឌ បានផ្ដាំផ្ញើរដល់សមាជិក សមាជិកា ដែលទើបបញ្ចូលថ្មី ត្រូវខិតខំជួយគៀងគ រកសមាជិកបន្ថែមថ្មីទៀត អោយមករួមរស់ជាមួយនិងគណបក្យប្រជាជនកម្ពុជា និងបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយគាំទ្រឥតងាករ៉េចំពោះសម្តេចតេជោធ្វើជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ៕

ដោយ៖ ព្រែកសំរោង


ចែករំលែក៖