ព័ត៌មានទាន់ហេតុការណ៍៖

តំណាងក្រសួងធនធានទឹក និងជានាយក PMU-ADB and WB MOWRAM បានអញ្ជើញដឹកនាំអង្គប្រជុំជាមួយនឹងក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ADB

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានអញ្ជើញដឹកនាំអង្គប្រជុំជាមួយនឹងក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នៅសាលប្រជុំដើមត្នោត។

ការប្រជុំនេះបានប្រព្រឹត្តទៅតាម Video Conference, VC ស្តីពី ការពង្រឹងសមត្ថភាព សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ Strengthen Public Financial Management Program SPFMP។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF ក្រសួងធនធានទឹក និងឧតុនិយម MOWRAM និងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតក្នុងរាជរដ្ឋាភិបាលប្រទេសកម្ពុជា បានសហការយ៉ាងជិតស្និទ្ធនឹង ADB ធ្វើការអនុវត្តកម្មវិធី SPFMP ដោយទទួលបានជោគជ័យ ដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។

កម្មវិធី SPFMP ខាងលើនេះ រួមមានដូចតទៅ ៖

១- ធ្វើការពង្រឹងក្របខណ្ឌគតិយុត្ត និងគោលនយោបាយសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដោយត្រូវបំពេញបេសកកម្មលើបណ្តាការងារដូចខាងក្រោម ៖

– ធ្វើឲ្យកាន់តែប្រសើរឡើងនូវគោលនយោបាយថវិការជាតិ

– បង្កើនប្រព័ន្ធគណនេយ្យភាព និងគ្រប់គ្រងចំណាយ

– ពង្រឹងការគ្រប់គ្រងបំណុលសាធារណ: 

២- ពង្រឹងសមត្ថភាពស្ថាប័នជូនក្រសួងពាក់ព័ន្ធមួយចំនួនឲ្យបានចូលរួមធ្វើការអនុវត្តកំណែទម្រង់ការគ្រប់គ្រង និងចំណាយហិរញ្ញវត្ថុសាធារណៈដោយធ្វើសកម្មភាពដូចខាងក្រោម ៖

– ពង្រឹង និងពង្រីកសមត្ថិភាពរបស់ស្ថាប័នពាក់ព័ន្ធលើ ការរៀបចំ និងអនុវត្តថវិការជាតិ ឲ្យកាន់តែប្រសើរឈានឡើង

– ពង្រឹងជាបណ្តើៗលើការគ្រប់គ្រងចំណាយប្រកបដោយគណនេយ្យភាព និងមាននិរន្តរភាព

– ពង្រឹងសមត្ថភាពស្ថាប័នឲ្យកាន់តែប្រសើរឡើងលើកិច្ចការសវនកម្មផ្ទៃក្រៅ

សូមបញ្ជាក់ថា៖ អញ្ជើញចូលរួមក្នុងអង្គប្រជុំនោះរួមមាន ៖

១- តំណាងក្រសួង MEF ជាច្រើនរូប

២- អស់លោក ប្រធាន អនុប្រធាននាយកដ្ឋានពាក់ព័ន្ធក្រោមឪវាទក្រសួង អស់លោក លោកស្រី ក្រុមការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម ជាច្រើនរូប

៣- អស់លោក លោកស្រី ក្រុមទីប្រឹក្សារបស់ ADB, WB, និងCFW ប្រចាំក្រសួងធនធានទឹក និងឧតុនិយម ជាច្រើនរូប

បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួង MEF និងរាជរដ្ឋាភិបាលកម្ពុជាទាំងមូលអនុវត្តបានទទួលជោគជ័យលើ SPFMP រួចមក បេសកកម្មរបស់ ADB នាពេលនេះមានបំណងដូចតទៅ ៖

១- ធ្វើការពិនិត្យមើលលើការរីកចម្រើននៃកិច្ចការអនុវត្តគោលនយោបាយ SPFMP អនុកម្មវិធីទី១ និងអនុកម្មវិធី២ ក្នុងពេលកន្លងមក

២- វាយតម្លៃលើលទ្ធផលដែលបានមកពីការអនុវត្ត SPFMP ក្នុងបណ្តាលក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់

៣- ធ្វើការប្រមូលធាតុចូលបន្ថែមទៀតដើម្បីអនុវត្តកម្មវិធីបន្ទាប់ឲ្យមានលក្ខណកាន់តែប្រសើរឡើង

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានកោតសរសើរដល់កិច្ចសហប្រតិបត្តិការដ៏ល្អឥតខ្ចោះរបស់ ADB ជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម និងក្រសួង MEF ដែលបាន និងកំពុងទទួលបានជោគជ័យដ៏ធំធេងលើការគ្រប់គ្រងវិស័យធនធានទឹកក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា។ 

លោករដ្ឋមន្រ្តី និងក្រសួង MEF នៅតែបន្តដោយចេរភាព លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងADB ដើម្បីឈានទៅធ្វើទំនើបកម្មលើវិស័យគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹក ធ្វើការធានាឲ្យខាងតែបាននូវសុវត្ថិភាពទឹក ដែលចូលរួមចំណែកធ្វើការលើកស្ទួយកម្រិតជីវភាពរបស់បងប្អូនប្រជាកសិករផ្ទាល់ និងលើកស្ទួយកម្រិតសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ឈានទៅកាន់ការប្រកួតប្រជែងជាបន្តបន្ទាប់ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖