ជប៉ុននឹងអនុញ្ញាតឲ្យប្រទេសចំនួន១០ អាចធ្វើដំណើរចុះឡើង ចូលទៅកាន់ទឹកដីជប៉ុន បានក្នុងនោះមាន អូស្ត្រាលី, នូវែលហ្សេឡង់, វៀតណាម និងប្រទេស ជាច្រើនទៀតដែលមានចំនួនអ្នកឆ្លងកូវីដ-១៩តិចជាងគេ ។
សារព័ត៌មានរ៉យទ័របានផ្សាយថា នៅថ្ងៃទី២៨ខែកញ្ញា ជប៉ុនបានឡើងគម្រោងបើកផ្លូវហោះហើរ ធ្វើដំណើររបស់ពលរដ្ឋ ១០ ប្រទេស ដែលមានអ្នកឆ្លងកូវីដ-១៩ តិចបំផុត ចាប់ពីដើមខែតុលាឆ្នាំ២០២០។ សកម្មភាពខាងលើនឹងជាការចាប់ផ្តើម ហើយនឹងមានប្រទេសជាច្រើនទៀតបន្ត លុបបម្រាម ធ្វើដំណើរ។
សារព័ត៌មាន Nikkei របស់ជប៉ុន បានផ្សាយថា ប្រទេសចំនួន១០ ដែលជប៉ុនសម្រេចលុបបម្រាម មាន អូស្ត្រាលី នូវែលហ្សេឡង់ វៀតណាម និងប្រទេស មានចំនួនអ្នកឆ្លងទាបក្នុងសហគមន៍ ។
ប៉ុន្តែការសម្រេច ខាងលើរបស់ជប៉ុន គឺអាស្រ័យទៅលើ រដ្ឋាភិបាល ប្រទេសជាដៃគូទៀតថាតើអនុញ្ញាតឲ្យពលរដ្ឋជប៉ុនចូលក្នុងប្រទេសរបស់ខ្លួនដែរឬទេ ហើយការធ្វើដំណើរនោះនឹងត្រូវ ធ្វើចត្តាឡីស័ក ដែរឬអត់។
ចំពោះវៀតណាម បានចាប់ផ្តើមដំណើរការហោះហើរជើងអន្តរជាតិ ចេញចូលទៅកាន់កូរ៉េខាងត្បូង ប៉ុន្តែ វៀតណាមបានត្រួតពិនិត្យយ៉ាងតឹងតែង ហើយអ្នកដំណើរទាំងអស់ចូលក្នុងទឹកដីវៀតណាម ត្រូវ ឆ្លងកាត់ការធ្វើតេស្តពីរលើក គឺពេលចូលមកដល់ និងក្រោយរយៈពេល៥ថ្ងៃធ្វើចត្តាឡីស័ក។ វៀតណាមបានកាត់បន្ថយពេលវេលាធ្វើចត្តាឡីស័ក ពី១៤ថ្ងៃមកត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ ៕ដោយ៖ធី រីណា