ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន២នាក់ករណីលួចម៉ូតូ

ចែករំលែក៖

ខេត្តព្រះសីហនុ៖លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថានៅរសៀលថ្ងៃទី២៩ខែកញ្ញា២០២០ នៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ នគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ភេទប្រុស ជនជាតិចិន(១-ឈ្មោះ Zhu Jijiang អាយុ៤០ឆ្នាំ  មុខរបរមិនពិតប្រាកដ ជនដៃដល់,២-ឈ្មោះ He Pengfei អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកសមគំនិតផ្តល់ទីតាំងទុកផលនៃអំពើលួច ) ពីបទលួចម៉ូតូ១គ្រឿងរបស់ជនរងគ្រោះឈ្មោះ Yu Junwen ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់ ។

វត្ថុតាងចាប់យកបានរួមមាន៖ ម៉ូតូ៤គ្រឿង ផលនៃអំពើលួច (១គ្រឿងរបស់ជនរងគ្រោះ, ៣គ្រឿងគ្មានឯកសារ),ដង្កាប់បូមសម្រាប់កាត់ដែកចំនួន៣ដើម,ទូរស័ព្ទដៃ២គ្រឿង,ដែកកូនសោរាងអក្សរតេ១ដើម និងដែកសំប៉ែតជាឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសចំនួន២ដើម បច្ចុប្បន្នសមត្តកិច្ចកំពង់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖