ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តផ្ទុករំសេវផ្ទុះបើកបុកទីតាំងត្រួតពិនិត្យអាហ្វហ្គានីស្ថានស្លាប់​១១នាក់​

ចែករំលែក៖

កាលពីយប់ថ្ងៃទី​៣០ខែកញ្ញា ក្រុមភេរវកម្ម​វាយប្រហារអត្តឃាតបានបើករថយន្តផ្ទុករំសេវផ្ទុះ​បុកទីតាំងត្រួតពិនិត្យនៅខេត្ត Helmand ភាគខាងត្បូង​ប្រទេសអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស​១១នាក់​។
ការវាយប្រហារខាងលើកើតឡើង ក្រោយពេលដែលកិច្ចពិភាក្សាស្វែងរកសន្តិភាព​រវាងក្រុមតាលីបង់នឹងថ្នាក់ដឹកនាំកម្លាំងទាហានតាលីបង់​ នៅប្រទេសកាតារមិនទទួលបានជោគជ័យ​។ ​
អ្នកនាំពាក្យមន្ត្រីក្នុងតំបន់ លោកOmar Zwak បានឲ្យដឹងថា ភេរវករ​បានបើករថយន្ត​សំដៅ ទៅលើទីតាំងត្រួតពិនិត្យសន្តិសុខរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន​។ ក្នុងចំណោម​អ្នកស្លាប់ មានទាហាន​៧នាក់ និងពលរដ្ឋ​៤នាក់​។ មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថា​ជា​សកម្មភាពវាយប្រហាររបស់ខ្លួននៅឡើយ​ទេ។ ប៉ុន្តែមានការសង្ស័យថា ក្រុមតាលីបង់ជាអ្នកវាយប្រហារ​នេះ។
ជាមួយគ្នានេះដែរ​មន្ត្រីអាហ្វហ្គានីស្ថានបានឲ្យដឹងថា មានករណីវាយប្រហារគ្រាប់បែកផ្សេងទៀតនៅខេត្ត Khost ស្ថិតនៅភាគអាគ្នេយ៍អាហ្វហ្គានីស្ថាន​ សម្លាប់មនុស្ស​៦នាក់ផងដែរ​។ ជនដៃដល់វាយប្រហារ​បានស្លាប់នៅនឹងកន្លែង​៕ដោយ៖ធី រីណា


ចែករំលែក៖