ខេត្តប៉ៃលិន ៖លោក យិន សាំងហេង ប្រធានសាខាចលនាយុវជនកម្ពុជា (ក.១៥៧)ខេត្តប៉ៃលិននិងអនុប្រធាន ព្រមទាំង សមាជិក សមាជិកានិង ក្រុមការងារសកម្មបានចុះនាំយកអំណោយជូនដល់ប្រជាពលរដ្ឋកំពុងជួបជីវភាពខ្វះខាតចំនួន២គ្រួសារនៅភូមិបរឌិននៀវសង្កាត់ប៉ៃលិន ( ពីរគ្រួសារនេះមេម៉ាយ) កាលពីថ្ងៃព្រហស្បតិ៍ ១៤កេីត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ។
អំណោយជូនប្រជាពលរដ្ឋកំពុងជួបជីវភាពខ្វះខាតទាំងនោះមានចំនួន២គ្រួសារ រួមមាន៖
មានឈ្មោះ ស្វាយ ចាន អាយុ៥២ឆ្នាំ(មេម៉ាយ) និងកូនស្រី ជុន ចាន់ អាយុ២៦ (មេម៉ាយ)និងឈ្មោះ ចក់ ថា អាយុ៦៣ឆ្នាំ (មេម៉ាយ) រស់នៅក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក យិន សាំងហេងបានឲ្យដឹងថា អំណោយទាំងនោះក្នុងមួយគ្រួសារទទួលបានរួមមាន៖
ទី១.អង្ករ១ការ៉ុងស្មើទម្ងន់ ២៥គីឡូក្រាម
ទី២.ទឹកស៊ីអ៉ីវ១យួរ ស្មើ៦ដប
ទី៣.ទឹកត្រី១យួរ ស្មើ៦ដប
ទី៤.ត្រីខ១ដុំ ស្មើ១០កំប៉ុង
ទី៥.ស្កសរ ១គីឡូក្រាម
ទី៦.អំបិល១គីឡូក្រាម
ទី៧.ទឹកសុទ្ធ១០យួរ
ទី៨. ប៉ីចេង ១ថង់
ទី៩. ថវិកា ២០០, ០០០៛ (ម្ភៃមុឺនរៀល)។
លោក យិន សាំងហេង បានបន្តថាអំណោយដែលផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋជួបការខ្វះខាតក្នុងជីវភាពនាពេលនេះ គឺជាការចូលរួមកាត់បន្ថយការលំបាកមួយចំណែកតូចតែប៉ុណ្ណោះ។
ដូច្នេះសូមបងប្អូនទទួលយកប្រើប្រាស់តាមសេចក្តីត្រូវការមួយរយ:ខ្លី និងកុំភ្លេចចូលរួមបង្ការទប់ស្កាត់ការពារនូវជំងឺ កូវីដ-១៩ដោយវិធីពាក់ម៉ាស់ លាងដៃនឹងសាប៊ូបាញ់អាល់កុលដៃ រាល់ថ្ងៃ៕ដោយ៖ស សារ៉េត