ភ្នំពេញ៖ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០កម្មវិធី ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ ដ៏កំពុងពេញនិយមបំផុតរបស់ក្រុមហ៊ុនសែលកាត បានផ្តល់រង្វាន់ដល់អតិថិជនមានសំណាងពីរនាក់ទៀតហើយ នៅក្នុងខែកញ្ញានេះ ដោយក្នុងនោះអតិថិជនម្នាក់ បានឈ្នះនូវរង្វាន់ដែលមានទឹកប្រាក់រហូតដល់ទៅ ១០០.០០០ ដុល្លារឯណោះ។ លោក ពិត យូហេង ដែលជាអ្នកមានសំណាងបានឈ្នះរង្វាន់ដ៏សម្បើមអស្ចារ្យនេះ បានទទួលដំណឹងនូវការឈ្នះរបស់គាត់ នៅក្នុងកម្មវិធីចាប់រង្វាន់ផ្សាយផ្ទាល់របស់សែលកាតប្រចាំថ្ងៃ នៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ ២០២០។
លោក ហេង គឺជាវិស្វករម្នាក់ដែលរស់នៅក្នុងភូមិសំរោងទង ឃុំជើងព្រៃខេត្តកំពង់ចាម។ ក្នុងអំឡុងពេលនៃការចាប់រង្វាន់ផ្សាយផ្ទាល់នេះ លោកហេងមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលដឹងថារូបគាត់គឺជាអ្នកឈ្នះទឹកប្រាក់ ១០ ម៉ឺនដុល្លារ នៅក្នុងកម្មវិធីរបស់ក្រុមហ៊ុនសែលកាត។
លោកហេងបានថ្លែងឱ្យដឹងថា៖ “នេះគឺជាសុបិន ដែលបានក្លាយជាការពិតពិតមែន។ ជាពិសេស នៅក្នុងគ្រាលំបាកនេះ វាបានធ្វើឱ្យគ្រួសារខ្ញុំក៏ដូចជារូបខ្ញុំផ្ទាល់ មានក្តីរំភើបឥតឧបមា។ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនសែលកាត ព្រោះថានេះគឺជាអារម្មណ៍ដ៏អស្ចារ្យខ្លាំងណាស់ ក្នុងការឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ។ ខ្ញុំសូមអរគុណជាថ្មីម្តងទៀត”។
ចំណែកឯលោក ជា សុខសានវិញ ក៏បានឈ្នះនូវរង្វាន់ទឹកប្រាក់ដ៏ច្រើនសម្បើមចំនួន ៩០,០០០ ដុល្លារ នៅកម្មវិធីឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ នាថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះផងដែរ។ គាត់គឺជាបុគ្គលិកផ្នែកលក់ម្នាក់ ដែលរស់នៅក្នុងភូមិអណ្តូងប៉ូ ឃុំកំពង់ប្រាណាក់ ខេត្តព្រះវិហារ។ដើមឡើយ គាត់ក៏មិនជឿទេថា រូបគាត់មានសំណាងបានឈ្នះនូវរង្វាន់ដ៏អស្ចារ្យនេះ។ តែយ៉ាងណាក៏ដោយ បន្ទាប់ពីទទួលបានដំណឹងច្បាស់ហើយគាត់ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនសែលកាត ចំពោះរង្វាន់ដែលមានទឹកប្រាក់ដ៏ច្រើនសម្បើមនេះ។
អ្នកឈ្នះទាំងពីរនាក់ បានទទួលនូវប្រាក់រង្វាន់របស់ពួកគាត់ពីក្រុមហ៊ុនសែលកាត ក្នុងពិធីប្រគល់រង្វាន់ដែលរៀបចំឡើងផ្ទាល់នៅឯគេហដ្ឋានរបស់ពួកគាត់តែម្តង។ ក្រុមហ៊ុនសែលកាត បានប្រគល់ប្រាក់រង្វាន់ជូនដល់លោក ពិត យូហេង នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០ និងប្រគល់ជូនលោក ជា សុខសាន នៅថ្ងៃច័ន្ទទី ១៤ ខែកញ្ញា ឆ្នាំ ២០២០។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានមានប្រសាសន៍ថា លោកពិតជារំភើបជាខ្លាំងចំពោះអ្នកឈ្នះទាំងពីរនាក់។
“ក្រុមការងារសែលកាតទាំងមូល មានសេចក្តីសោមនស្សរីករាយបំផុត ដែលបានឃើញអតិថិជនស្មោះស្ម័គ្ររបស់យើង បានទទួលរង្វាន់ជាមួយទឹកមុខដ៏រីករាយឥតឧបមាបែបនេះ។ ការផ្តល់ជូនទៅកាន់សហគមន៍វិញគឺជាគុណតម្លៃពិតប្រាកដរបស់ក្រុមហ៊ុនយើង។ វាពិតជាល្អប្រសើរណាស់ដែលយើងអាចជួយគាំទ្រដល់អតិថិជន និងក្រុមគ្រួសាររបស់ពួកគាត់ ជាពិសេសនៅក្នុងគ្រាលំបាកនេះតែម្តង។“
កម្មវិធីឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃរបស់សែលកាត គឺជាប្រម៉ូសិនពិសេសមួយ ដែលអនុញ្ញាតឱ្យអតិថិជនសែលកាតមានឱកាសឈ្នះនូវទឹកប្រាក់ចំនួន ១០.០០០ ដុល្លារជារៀងរាល់ថ្ងៃ។ ប្រសិនបើមិនមានអ្នកឈ្នះទឹកប្រាក់១០.០០០ ដុល្លារប្រចាំថ្ងៃនោះទេ ទឹកប្រាក់នេះ នឹងត្រូវយកទៅបូកបញ្ចូលនៅថ្ងៃបន្ទាប់ ដែលនឹងបង្កើតបានជារង្វាន់មានទឹកប្រាក់យ៉ាងច្រើនសម្បើមអស្ចារ្យ។
ប្រសិនបើអ្នកមានបំណងចង់ចូលរួមលេងជាមួយកម្មវិធីឈ្នះរាល់ថ្ងៃនេះ សូមតេទៅកាន់លេខ 8888 ឬផ្ញើសារ “10K” ទៅកាន់លេខ 8888 បន្ទាប់មក អ្នកនឹងទទួលបាននូវលេខកូដចំនួន ៦ ខ្ទង់។ អ្នកឈ្នះនឹងត្រូវប្រកាសជូនជារៀងរាល់ថ្ងៃ នៅវេលាម៉ោង ៦ល្ងាច នៅលើប៉ុស្តិ៍យូធូប
របស់ក្រុមហ៊ុនសែលកាត៕