ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលទាំងព្រឹកបុរសម្នាក់ជិះម៉ូតូល្បឿនលឿនធ្លាក់លើស្ពានការដ្ឋានកំពុងសាងសង់ស្លាប់គួរឱ្យរន្ធត់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹកបន្ទាប់ពីប្រទះឃើញបុរសម្នាក់ធ្លាក់លើស្ពានការដ្ឋានកំពុងសាងសង់ រីឯម៉ូតូនៅក្នុងទឹកប្រឡាយមេដោយសារប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នកាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី៥ ខែតុលាឆ្នាំ២០២០ នៅលើផ្លូវ ប្រឡាយមេ ត្រង់ចំណុចភូមិ ត្រពាំងថ្កូវ ឃុំ ពងទឹក ស្រុករំដួល។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសខាងលើមានឈ្មោះសូ វ៉េត អាយុ២៩ឆ្នាំ រស់នៅ ភូមិ អណ្ដូងក្រសាំង ឃុំ ពងទឹក ស្រុក រំដួល ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ ២០០៧ ស្លាកលេខ កំពង់ឆ្នាំង១A ៤០២៦ខូចខាតយ៉ាងដំណំ។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បាន ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ ២០០៧ ស្លាកលេខ កំពង់ឆ្នាំង១A ៤០២៦ដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នស្រាប់តែធ្លាក់ចូលក្នុងការដ្ឋានសាងសង់ស្ពានបណ្ដាលអោយបោកក្បាលស្លាប់នឹងកន្លែងចំណែកម៉ូតូធ្លាក់ចូលទឹកប្រឡាយមេបង្កការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិតែម្ដង។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖ យឹម  សុថាន


ចែករំលែក៖