ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុង​ ៣៤​ ខ្សែនៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា ៖ នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ លោក ជាសុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) និង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី សមាជិក គ. អ. ធ. ក លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញរបស់ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុង ៣៤ ខ្សែ នៅ, ខេត្តព្រះសីហនុ ទទួលបានលទ្ធផលដូចខាងក្រោម៖

១, ការងារចាក់បេតុងផ្លូវសម្រេចបាន ១០០%
២,ការដាក់លូតាមផ្លូវសម្រេចបាន ១០០%

៣. ការងាររៀបចំប្រព័ន្ធរណបសម្រេចបាន ៣០, ៥៤%
៤. ការងាររៀបខឿនក្រានីតសម្រេចបាន ៨៥ , ៨៣ %
៥. ការងាររៀបចំកម្រាលព្រានីតសម្រេចបាន ៤៩, ៦៧ %
៦. ការងារដំឡើងបង្គោលភ្លើងតាមដងផ្លូវសម្រេចបាន ៨០,២៨ %
៧. ការងារបំពាក់អំពូលភ្លើងតាមដងផ្លូវសម្រេចបាន ៦៧,៧៥ %

៨. ការងារបំពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន ១៥%
៩. ការងារដំឡើងភ្លើងស្តុបចរាចរណ៍សម្រេចបាន ៤៥ %

ការស្ថាបនាផ្លូវខាងលើ គឺជាការអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សរប្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៩ និងបានចាប់ដំណើរការការដ្ឋានសាងសង់ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩៕

ដោយ៖សុខ ខេមរា


ចែករំលែក៖