ព័ត៌មានទាន់ហេតុការណ៍៖

កិច្ច​ប្រជុំ​ពិនិត្យ និង​សម្រេច​លើ​ការ​កំណត់​មណ្ឌល​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២១ ធ្នូ ២០២០

ចែករំលែក៖

ភ្នំពេញ៖ ថ្នាក់​ដឹកនាំ​ក្រសួងអប់រំ យុវជន និង​កីឡា បាន​រៀបចំ​កិច្ច​ប្រជុំ​ពិនិត្យ និង​សម្រេច​លើ​ការ​កំណត់​មណ្ឌល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំង​បាន​គិតគូរ​ពី​ការ​ត្រៀម​កន្លែង​ស្នាក់​នៅ ហូប​ចុក របស់​បេក្ខជន​ក៏​ដូចជា​ការ​រៀប​ចំ​កន្លែង​លាង​សម្អាត​ដៃ​ នៅ​តាម​មណ្ឌល​ប្រឡង​។

កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​ដឹកនាំ​ដោយ​លោកបណ្ឌិត​សភាចារ្យ​ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​មាន​ការ​ចូលរួម​ពី​សំណាក់​លោក​ លោក​ស្រី​ប្រធាន​មន្ទីរ និង​មន្ត្រី​ជំនាញ​រាជធានី ខេត្ត​ទាំង​២៥ ដើម្បី​ធ្វើ​យ៉ាង​ណា​ធានា​បាន​នូវ​បរិស្ថាន​ដែល​ធានា​បាន​នូវ​ស្តង់ដារ​សុវត្ថិភាព​ដល់​គណៈ​មេ​ប្រយោគ និង​បេក្ខជន៕

ដោយ៖ សិលា


ចែករំលែក៖