ភ្នំពេញ៖ លោក ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានសរសេរអត្ថបទមួយ ជូនអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក។ ក្នុងសំណេរនោះបានលើកឡើងថា៖ លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកលោក ចែត រ៉ុចឌូម៊ែរ(Chad Roedemeier) ប្រាប់អាស៊ីសេរីតាមរយៈសារអ៊ីមែលមកថា សហរដ្ឋអាមេរិកបន្តទទូចឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការណ៍ទាំងឡាយណាដើម្បីការពារបូរណភាពដែនដីរបស់ខ្លួន ហើយមិនត្រូវមានប្រទេសណាមួយ មានសិទ្ធិផ្តាច់មុខ ប្រើប្រាស់មូលដ្ឋានយោធាខ្មែរ នៅក្នុងបូរណភាពទឹកដីរបស់ខ្លួនឡើយ។
លោកបញ្ជាក់ថា កម្ពុជាគួរតែឲ្យមានប្រទេសជាដៃគូកម្ពុជា ចូលទៅមូលដ្ឋានកងទ័ពជើងទឹករាម ដូចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានលើកឡើងកាលពីលើកមុន ហើយមិនគួរឲ្យមានប្រទេសណាមួយ មានសិទ្ធិគ្រប់គ្រងផ្តាច់មុខ និងជាអចិន្ត្រៃយ៍ នៅមូលដ្ឋានកងទ័ពជើងទឹកនោះទេ ហើយការធ្វើដូច្នេះវាសមស្របទៅតាមរដ្ឋធម្មនុញ្ញ ដើម្បីចៀសវាងការធ្លាក់ចុះបញ្ហាអសន្តិសុខនៅក្នុងតំបន់។
លោក Chad Roedemeier !
ខ្ញុំសុំរំលឹកលោកថា កាលើកឡើងរបស់លោកតើវាជាការយកចិត្តទុកដាក់ឬជាកាយវិការសន្សំរឿង?
កម្ពុជាមានសិទ្ធិស្វ័យសម្រេចក្នុងការទទួលជំនួយ និងការឧបត្ថម្ភទាំងឡាយអំពីប្រទេសជាមិត្តដោយមិនប្រកាន់នោះឡើយ ក៏ប៉ុន្តែសូមកុំអោយមិត្តដែលផ្តល់ជំនួយនោះមកចាត់ចែជោគវាសនា
ឬហួងហែង លើពួកយើងហួសហេតុពេក។
ក្នុងនាមជាប្រទេសមួយដែលមានរដ្ឋធមនុញ ជាច្បាប់កំពូល របស់ជាតិ មាត្រា ៥៣ បានចែងថា៖ .ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតអោយមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនហើយក៏មិនអនុញ្ញាតអោយមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។
ទី១-ប្រសិនលោកមិនចេះភាសារខ្មែរលោកអាចអោយបុគ្គលិកខ្មែរដែលចេះភាសា អង់គ្លេសបកប្រែជូនលោកអោយបានដឹង និងយល់ត្រង់ចំណុចនេះ។
ទី២-ប្រទេសយើងខ្ញុំ ប្រជាជនយើងខ្ញុំក៏ត្រូវអភិវឌ្ឍន៍ប្រទេសអោយមានភាពសុីវិល័យដូចបណ្តាប្រទេសនានាក្នយងតំបន់និងលើសកលលោកផងដែ (និយាយជារួម) និយាយដោយ
ឡែកផ្នែកវិស័យការពារជាតិយើងក៏ដល់ពេលវេលាដែលយើងត្រូវអភិវឌ្ឍន៍អោយមានកំរឹតស្តង់ដាជាតិមួយផងដែរ។
ទី៣-សូមលោកបោះបង់គំនិត បោះកូនឆ្អឹងមួយដុំអោយពួកយើងខ្ញុំអង្គៀម ហើយពួកលោកឆ្កឹះឆ្កៀល និងពន្យុះអោយពួកយើងខាំគ្នាដោយពួកលោកអង្គុយចាំសើចសប្បាយ តទៅទៀត។
ទី៤-យើងចាំមិនភ្លេចទេ នៅឆ្នាំ១៩៧៥ តើពួកអ្នកអោបទង់ជាតិរបស់លោកឡើងយន្តហោះទៅបាត់ដោយទុកអោយពួកយើងស្លាប់យ៉ាងវេទនា។
សំណុំរឿងកំពង់ផែសមុទ្ររាម រាជរដ្ឋាភិបាលកាលពីសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩ក្រុមមន្ត្រីកម្ពុជាបានបើកបង្ហាញមូលដ្ឋានកងទ័ពជើងទឹកក្នុងឆកសមុទ្ររាមនៃខេត្តព្រះសីហនុ ដោយមានអ្នកសារព័ត៌មានក្នុងស្រុកជិត៦០នាក់បានចូលរួមក្នុងដំណើរពីរាជធានីភ្នំពេញ ដើម្បីទស្សនកិច្ចក្នុងមូលដ្ឋានកងទ័ពជើងទឹក ជាអ្វីដែលមន្ត្រីរដ្ឋាភិបាលកម្ពុជាហៅថាជា «ការបង្ហាញការពិត»
រឿងដដែលនេះ សម្តេចតេជោ ហ៊ុនសែនបានបញ្ជាក់យ៉ាងដូច្នេះថា៖
យើងមិនបានអនុញ្ញាតហើយក៏នឹងមិនអនុញ្ញាតឲ្យកងទ័ពបរទេសណាមួយប្រើប្រាស់មូលដ្ឋានយោធារបស់កម្ពុជាផ្តាច់មុខនោះឡើយ។
កាលពីថ្ងៃទី ១ខែមិថុនាឆ្នាំ២០២០ នៅខេត្តព្រះសីហនុ សម្តេចតេជោបានមានប្រសាសន៍ថា៖ «កម្ពុជាជាប្រទេសឯករាជ្យនិងអធិបតេយ្យភាព។ កម្ពុជាមិនចូលរួមជាមួយអ្នកនេះប្រឆាំងជាមួយអ្នកនោះ និងមិនអនុញ្ញាតឲ្យមានទីតាំងយោធាបរទេសនៅលើទឹកដីរបស់ខ្លួន»។
ក្នុងឱកាសនោះសម្តេចតេជោ បានសង្កត់ធ្ងន់ថាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះមានការផ្ញើសារពីឯកអគ្គរដ្ឋទូតបរទេសមួយដែលលោកស្នើសុំមិនបង្ហាញឈ្មោះថាកម្ពុជា«បានអនុញ្ញាតឲ្យកំពង់ផែយោធារាមទៅឲ្យចិនប្រើប្រាស់ផ្តាច់មុខ»
ក៏ប៉ុន្តែសម្តេចតេជោ ហ៊ុន សែនថ្លែងថា កំពង់ផែសមុទ្ររាមរបស់កម្ពុជាគឺសម្រាប់«មិត្តភក្តបរទេសទាំងឡាយ»។
«មូលដ្ឋានជើងទឹករាមនឹងទទួលស្វាគមន៍គ្រប់ប្រទេសទាំងអស់ដែលមានបំណងចូលនាវាចម្បាំងរបស់ខ្លួនមកសុំចតឈប់សម្រាក ឬក៏ចូលរួមធ្វើសមយុទ្ធជាមួយកម្ពុជា។ យើងមិនមែនធ្វើតែជាមួយចិនទេ។ អាមេរិកចង់ធ្វើ ក៏សូមអញ្ជើញ!»។
-ប៉ុណ្ណឹងលោកគួរតែបានឮហើយ ប្រសិនបើលោកមិនពិការត្រចៀក។
-ប៉ុណ្ណឹងលោកនិងឃើញហើយ ប្រសិនបើលោកមិនពិការភ្នែក៕
ដោយ ៖ តាបូរណ៌