ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង អញ្ជើញបើកការដ្ឋានសាងសង់ផ្សារទំនើបអុីអនម៉លទី៣ តាមបណ្តោយផ្លូវ៦០ម៉ែត្រ និងជាផ្សារទំនើបជាងគេក្នុងតំបន់អាស៊ាន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ តុលា ឆ្នាំ២០២០ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក មីកាមី ម៉ាសាហ៊ិរូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញរបើកសម្ពោធការដ្ឋាន ផ្សារទំនើប អុីអនម៉លគម្រោងទី៣នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងដាក់ឈ្មោះថា(ផ្សារទំនើប អុីអនម៉លមានជ័យ) ។

 គម្រោងផ្សារទំនើបអុីអនម៉លទី៣ ដែលគ្រោងនឹងបើកដំណើរការជាផ្លូវការនៅឆ្នាំ២០២២ ។

    គម្រោងផ្សារទំនើបអុីអនម៉លទី៣ មានទីតាំងស្ថិតនៅក្នុងគម្រោងINC CITY ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

     គម្រោងផ្សារទំនើបអុីអនម៉លទី៣ ក៏ជាកម្លាំងចលករដ៏ សំខាន់ នៅក្នុងការជួយជម្រុញដល់ការអភិវឌ្ឍន៍ នៃទីក្រុង រណបស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់មានសក្តានុពលខ្លាំង។ ផ្សារទំនើបនេះ ស្ថិតនៅតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរ ព្រមទាំង បង្កលក្ខណៈឲ្យមានកំណើនប្រជាជន អគារលំនៅឋាន និងសាលារៀនអន្តរជាតិជាដើម។

គម្រោងផ្សារទំនើបនេះមានទំហំផ្ទៃដី (១៧៤០០០ ម៉ែត្រការ៉េ )នៅក្នុងនោះមានផ្ទៃអគារ និងផ្ទៃហាងសរុប (GLA) ធំជាងគេនៅក្នុងព្រះរាជាណាចក្រ កម្ពុជា និងជាគម្រោងស្នូលនៃតំបន់អភិវឌ្ឍន៍ខាងលើ។ លើសពីទៅទៀតនេះ គម្រោងផ្សារទំនើបនេះក៏ជា គម្រោងផ្សារទំនើបអុីអនម៉ល ដែលមានទំហំធំជាងគេ នៅក្នុងតំបន់អាស៊ានផងដែរ។ ក្រៅពីផ្សារទំនើបអុីអន ដែលមានលក់ទំនិញចម្រុះ និងហាងលក់សំលៀកបំពាក់ ហាងលក់សម្ភារៈប្រើប្រាស់ ភោជនីយដ្ឋាន សេវាកម្ម ផ្សេងៗ ជាច្រើនទៀត៕

ដោយ៖ សិលា


ចែករំលែក៖