ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខេត្តកណ្តាលឃាត់ខ្លួនបុរសម្នាក់ករណីគំរាមសម្លាប់ស្រ្តីម្នាក់នៅស្រុកកណ្តាលស្ទឹង

ចែករំលែក៖

ខេត្តកណ្តាល៖សមត្ថកិច្ចនគរបាលខេត្តកណ្តាលឃាត់ខ្លួនបុរសម្នាក់ករណីគំរាមសម្លាប់ស្រ្តីម្នាក់នៅស្រុកកណ្តាលស្ទឹង កាលពី​ម៉ោង​ ០៦:៣០នាទីព្រលប់ ថ្ងៃទី៦ ខែ​តុលា ឆ្នាំ​២០២០​ នៅចំណុចកើតហេតុ ភូមិ​ឃ្មុត​ ឃុំ​បារគូ​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ​ យុទ្ធ​ វិច្ឆិកា​ អាយុ​ ៣៧ឆ្នាំ មុខរបរ​កម្មករសំណង់​រស់នៅភូមិ​ឃ្មុត​ ឃុំ​បារគូ​ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ​។

ចំណែកជនរងគ្រោឈ្មោះ​ កែវ​ លីដា​ អាយុ​៦៥ឆ្នាំមុខ​របរ​កសិករ ​មាន​ទីលំនៅ​ភូមិ​ឃ្មុត​ ឃុំ​បារគូ​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។

សមត្ថកិច្ចបន្តថា នៅថ្ងៃកើតហេតុជនសង្ស័យ​បានកាន់​​ដែកជ្រុងមួយដើម ដើរចូលមកក្នុង​ដីឡូត៍​ផ្ទះ​របស់​ជនរងគ្រោះ​ហើយ​បាន​ស្រែក​ជេរ​បញ្ចោរជន​រងគ្រោះ​ និង​ប្តី​រួច​បាន​យក​ដែក​ជ្រុង​ យារបម្រុងវាយ​ តែត្រូវ​ជនរង​គ្រោះរត់គេចខ្លួន​ ពេល​នោះ​ជនសង្ស័យ​បាន​វាយត្រូវ​តុ​​ក្រពឹត​ និងបានដេញវាយប្អូនស្រី​របស់​ខ្លួន​ឈ្មោះ​ យុទ្ធ​ ស្រី​មុំ​ តែពុំត្រូវ និងបានវាយទ្រុងធ្លុះសំណាញ់លួសជាច្រើន​កន្លែង​ និង​ស្រែកជេរ​គំរាមក្រុមគ្រួសារថែមទៀត​ភ្លាម​នោះ​បងប្អូន​ជនរងគ្រោះ​បានតេ​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល ស្រុកកណ្តាលស្ទឹង​។ ក្រោយ​ពីបាន​ទទួល​ព័ត៌មាន​ភ្លាម​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​បារគូ​បានចុះ​ទៅដល់​កន្លែង​កើតហេតុឃាត់​ខ្លួន​ជនសង្ស័យ ​(ជនសង្ស័យពេលកន្លងមក​ជនសង្ស័យ​បាន​វាយមកលើជនរងគ្រោះ​ជាច្រើន​លើក​ច្រើន​សារមកហើយ)។ 

វត្ថុតាងចាប់យក ៖ដែក​ជ្រុង​ ប្រវែង​ ១០៣​ សង់ទីម៉ែត្រ​។

បច្ចុប្បន្ន​ជនសង្ស័យ​បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖