ភ្នំពេញ ៖កាលពីថ្ងៃទី០៦ ខែតុលាឆ្នាំ២០២០វេលាម៉ោង១៤:០៥នាទីរសៀល កម្លាំងជំនាញ (ក៧)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្រា្កបបទល្មើសគ្រឿងញៀន២គោលដៅផ្សេងគ្នាគឺ៖
១-នៅចំណុចក្បែរខ្លោងទ្វារវត្តតាំងក្រសាំង ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
២-នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ជាលទ្ធផលកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ៣នាក់មាន៖
១-ឈ្មោះ សឹង សម្បត្តិ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ។
២-ឈ្មោះ ប្រាក់ ឌីម៉ង់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ។
៣-ឈ្មោះ ពៅ សាវិន ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ។
ព្រមទាំងដកហូតបាននូវវត្ថុតាងរួមមាន៖
១-ម្សៅក្រាមសថ្លាសង្ស័យថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE)ទម្ងន់ ៣១៦៥.១៩ ក្រាម ។
២-ជញ្ជីងថ្លឹងថ្នាំញៀន២គ្រឿង
៣-ឧបករណ៍សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញនាំមកការិយាល័យកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ ស សម