ភ្នំពេញ ៖ បុគ្គលិក EZECOM ម្នាក់ជិះម៉ូតូគេចពីសន្តិសុខដេីរឆ្លងផ្លូវ60ម៉ែត្រ ទល់មុខបុរីប៉េងហួត ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តែគេចមិនផុតធ្វើឱ្យប៉ះសន្តិសុខនោះបន្តិចបណ្ដាលឲ្យដួលទាំងអស់គ្នា ហេីយត្រូវរថយន្តកូរ៉េមួយគ្រឿងទៀតបេីកមកពីក្រោយកិនបន្ថែមធ្វើឱ្យរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ។
តាមសម្ដីបុរសម្នាក់ដែលជាសន្តិសុខយាមនៅការដ្ឋានសាងសង់ក្បែរកន្លែងកេីតហេតុ និងជាជនរងគ្រោះរបួសស្រាលក្នុងហេតុការណ៍នោះបានប្រាប់ឲ្យដឹងថា នៅពេលកេីតហេតុរូបគាត់ទេីបមកពីទិញខ្សែក្រវាត់នៅចិញ្ចេីមផ្លូវ៦០ម៉ែត្រ រួចហេីយក៏ដេីរឆ្លងផ្លូវមកការដ្ឋានវិញ ស្រាប់តែពេលនោះមានបុរសម្នាក់ជិះម៉ូតូធំ ម៉ាក CBR ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HD-1265 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនល្មម រួចក៏បើកគេចពីគាត់ តែប៉ះចំខ្លួនគាត់បន្តិចបណ្ដាលឲ្យដួលទាំងអស់គ្នា គ្រានោះស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿងមិនចាំស្លាកលេខ បានបើកមកពីក្រោយស្របគ្នាកិនលេីខ្លួនជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ ហើយរថយន្តបង្កបានបេីកគេចខ្លួនបាត់ ។
ក្រោយមក នៅកន្លែងកេីតហេតុគេសង្កេតឃេីញមានបងប្អូនប្រជាពលរដ្ឋជាច្រេីនបានជួយមេីលថែ និងទាក់ទងទៅសាច់ញាតិ ព្រមទាំងរថយន្តសង្គ្រោះបន្ទាន់ឲ្យមកជួយដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យផងដែរ ។ រីឯម៉ូតូជនរងគ្រោះត្រូវបានក្រុមការងាររបស់ក្រុមហ៊ុន EZECOM យកទៅរក្សាទុកឲ្យម្ចាស់វិញ ៕
ដោយ៖ ភារ៉ា ដង្កោ