ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងដែលកំពុងតែធ្វើការវាលលុបជន់លិចច្រកទំនាក់ទំនងកម្ពុជា-ថៃអូរអន្លក់ ស្រុកកំរៀងខេត្តបាត់ដំបង។
កម្លាំងកងទ័ពក្នុងយោធភូមិភាគទី៥ បានឱ្យដឹងថា៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងតែចុះជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ហើយសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយអូរព្រំដែនកម្ពុជា-ថៃមេត្តាប្រុងប្រយ័ត្នខ្ពស់ជៀសវាងយថាហេតុកើតឡើង៕
ដោយ៖ សិលា