ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំ៖ ខ្ញុំឈប់ប្រើប្រាស់ថ្នាំ ព្យាបាលជំងឺកូវីដ​-១៩ហើយ​

ចែករំលែក៖

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានFox News កាលពីយប់ថ្ងៃទី៩ ខែតុលា (ពេលវេលាអាមេរិក) ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកបានធ្វើតេស្តកូវីដ​-១៩ជាថ្មី ដោយមិនទាន់ដឹងលទ្ធផលនៅឡើយទេ​។​ជាមួយគ្នានោះលោកបញ្ចាក់ថា លោកបានឈប់ប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ហើយ​។
លោកត្រាំបានបញ្ជាក់ថា «ខ្ញុំ​ទទួលបានការធ្វើតេស្តជាថ្មី ប៉ុន្តែមិនទាន់ចេញលទ្ធផលថាខ្ញុំនៅមានវីរុស ទៀតដែរឬទេ ប៉ុន្តែពេលនេះខ្ញុំបានឈប់ប្រើថ្នាំកូវីដ​-១៩ហើយ»។
ជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអនុញ្ញាតឲ្យទៅចូលរួមកម្មវិធីសាធារណៈ ខណៈការបោះឆ្នោតកាន់តែខិតជិត ហើយអ្នកគាំទ្រលោកបានធ្លាក់ចុះជាបន្តបន្ទាប់​។ ជាមួយគ្នានេះលោកត្រាំ បានជំរុញឲ្យ​ក្រុមគ្រូពេទ្យចេញសេចក្តីប្រកាសស្តីពីសុខភាពរបស់លោកល្អប្រសើវិញ ដើម្បីបន្តសកម្មភាពឃោសនាបោះឆ្នោត ។
បើទោះបីលោកត្រាំ មានសុខភាពល្អប្រសើរ ប៉ុន្តែមិនទាន់មានសេចក្តីប្រកាសជាផ្លូវការពីសេតវិមានថា​លោកជាសះស្បើយពីជំងឺកូវីដ​-១៩​នៅឡើយ។ ដូច្នេះរាល់ការបង្ហាញខ្លួន​នៅទីសាធារណៈបានបង្កឲ្យមានក្តីបារម្ភពីការឆ្លងរាលដាល ដល់អ្នកផ្សេងទៀត​។ នៅថ្ងៃទី ១០​ខែតុលា លោកត្រាំ និឹងថ្លែងសុន្ទរកថា​នៅសេតវិមាន ជាលើកដំបូង ចាប់តាំងពីលោកឆ្លងកូវីដ​-១៩ ៕

ដោយ៖ធី រីណា


ចែករំលែក៖