ខេត្តបាត់ដំបង៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងប្រតិបត្តិការក្នុងការជួយសង្គ្រោះ នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង
នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងអ្នកប្រតិបត្តិការសង្គ្រោះទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយពលរដ្ឋពីគ្រោះមហន្តរាយនេះ។
ដោយឡែកលោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏បន្តបេសកម្មយ៉ាងមមាញឹកជួយអន្តរាគមន៍សង្រ្គោះជនរងគ្រោះដោយជំនន់ទឹកភ្លៀងជាមួយក្រុមការងារ ទាំងយប់ ទាំងថ្ងៃ តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល៕
ដោយ៖ សិលា