ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសុីសRX300 បើកលឿនដូចហោះរេចង្កូតទៅបុកបង្គោលខ្សែទូរស័ព្ទមិត្តហ្វូនបណ្តាលឱ្យក្រឡាប់ផ្ងារជើង ហើយអ្នកបើកបរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ ៖រថយន្តមួយគ្រឿងបានបើកបុកបង្គោលខ្សែទូរស័ព្ទមិត្តហ្វូនបណ្តាលឱ្យក្រឡាប់ផ្ងារជើងឡើងលើ រីឯអ្នកបើកបរបានស្លាប់ភ្លាមៗនៅតាមបណ្ដោយផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិព្រែកស្បូវ  សង្កាត់អូរកន្ធរ  ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯងកើតឡើងកាលពីវេលាម៉ោង២២ និង៥នាទីយប់ថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២០ ។

រថយន្តដែលអ្នកបើកបង្កគ្រោះថ្នាក់ខ្លួនឯងនោះម៉ាកឡិចសុីសRX300  ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AU-2456 បើកបរដោយឈ្មោះ លន់ សុខហេង ភេទប្រុស អាយុ៣៣ឆ្នាំរស់នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ  ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ  ( ស្លាប់នៅនឹងកន្លែងកើតហេតុ ) និងអ្នករួមដំណើរជាមួយមិនស្គាល់ឈ្មោះ ភេទប្រុស(គ្មានរបួសឡើយ) ៕

ដោយ៖ ស សម


ចែករំលែក៖