ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពក្រុងដឹកនាំដោយលោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ បានចុះធ្វេីរដ្ឋបាលចំហឃាត់ខ្លួនបានជនសង្ស័យ៣នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង១៦៖០០នាទី កម្លាំងគណៈបញ្ជាការឯកភាពក្រុង ដឹកនាំដោយលោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ បានចុះធ្វេីរដ្ឋបាលចំហស្ថិតនៅចំណុច ក្រុម២៤ ភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ  បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ មានឈ្មោះដូចខាងក្រោមៈ

១-ជនសង្ស័យឈ្មោះ ចាន់ រតនា ភេទ ប្រុស ឆ្នាំកំណេីត១៩៩៥ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន ក្រុម២៤ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ និងមានស្រុកកំណេីត នៅភូមិ៣ សង្កាត់៣ ព្រះសីហនុ។

២-ជនសង្ស័យឈ្មោះ ស៊ុន សក្កដា ភេទ ប្រុស ឆ្នាំកំណេីត២០០៣ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបណ្ដោះអាសន្ន ក្រុម២៤ ភូមិ៣ សង្កាត់ ១ ក្រុង/ខេត្តព្រះសីហនុ មានស្រុកកំណេីតនៅភូមិ៣ សង្កាត់៣ ព្រះសីហនុ ។

៣-ជនសង្ស័យឈ្មោះ កាន សិលា ភេទប្រុស ឆ្នាំកំណេីត២០០៣ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបណ្ដោះអាសន្នភូមិ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។

វត្ថុតាងដកហូតរួមមាន៖

១-ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន៣កញ្ចប់តូច។

២-សម្ភារសម្រាប់ប្រេីប្រាស់គ្រឿងញៀន ១សម្រាប់។

៣-ម៉ូតូ១គ្រឿងម៉ាក smash ពណ៌ក្រហម។

៤ -ទូរសព្ទ័២គ្រឿង ម៉ាក់ IPhone១គ្រឿង និងម៉ាក់ Nokia អិនចុចពិល១គ្រឿង។

៥-កាំបិតបុ័ងតោ១ដេីម

៦-ដាវ១ដេីម

៧-ដំបងគ្រលាស់១ដេីម។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វេីការសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់ ៕ឆ្លាម សមុទ្រ


ចែករំលែក៖