ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសាធារណការ ៖ ខេត្តបាត់ដំបង ផ្អាកបណ្តោះអាសន្ន រថយន្តធុនធំគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ផ្លូវខេត្ត ផ្លូវជាតិ ទូទាំងខេត្ត

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅមុននេះបន្តិច មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ស្តីពី ៖ ផ្អាកបណ្តោះអាសន្នរថយន្តធុនធំគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ផ្លូវខេត្ត ផ្លូវជាតិ ទូទាំងខេត្តបាត់ដំបង។
មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង មេត្តាជ្រាបថា ៖ ក្រោយទទួលរង ឥទ្ធិពលព្យុះជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់ច្រើនយ៉ាងដំណំ បានបណ្តាលឲ្យផ្លូវទូទាំងខេត្ត រងនូវការខូចខាតយ៉ាងខ្លាំង ។

ដើម្បីការពារសុវត្ថិភាពធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ដែលអាច កើតមានឡើងជាយថាហេតុ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង សូមធ្វើការផ្អាក បណ្តោះអាសន្ននូវ រថយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ទូទាំងខេត្តបាត់ដំបង ចាប់ពីេពលជូនដំណឹងនេះតទៅ ហើយនឹងធ្វើការបើកឲ្យចរាចរណ៍ឡើងវិញនូវរថយន្តធុនធំ គ្រប់ប្រភេទ បន្ទាប់ពីស្ថានភាពទឹកជំនន់ថយចុះ និងក្រោយការជួសជុលរួចរាល់ ។
ក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋ នឹងអនុវត្តបានល្អនូវសេចក្តីជូនដំណឹងនេះ ដោយស្មារតីយោគយល់ និងសូមធ្វើដំណើរដោយប្រុងប្រយ័ត្នខ្ពស់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖