ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អញ្ជើញក្នុងវេទិការស្តីពី”យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ (Girl2Leader)

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិការស្តីពី”យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ (Girl2Leader)។ យុទ្ធនាការនេះធ្វើឡើងស្របពេលដែលពិភពលោកកំណត់យកថ្ងៃ១១ ខែតុលា  ជាថ្ងៃទិវាក្មេងស្រីអន្តរជាតិ  និងមានគោលបំណង៖ 

     ទី១-ផ្តល់ការណែនាំអំពីជីវិតនយោបាយផ្ទាល់ខ្លួនរបស់សមាជិករដ្ឋសភា ជាស្រ្តីទៅដល់ក្មេងស្រី និងបង្ហាញក្មេងស្រីថា នយោបាយគឺជាការងាររបស់ស្ត្រី។

      ទី២-ជម្រុញឲ្យក្មេងស្រីពិចារណាអនាគតក្នុងភាពជាអ្នកដឹកនាំ និងមានគោលបំណងដើម្បីឲ្យក្មេងស្រីចូលរួមក្នុងនយោបាយកាន់តែច្រើនដើម្បីសម្រេចបាននូវសមភាពយេនឌ័រ។

    វេទិកានេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យហ៊ុន សែនកំពង់ភ្នំ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល៕

ដោយ៖ សិលា


ចែករំលែក៖