ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០នេះ បានចុះបង្រ្កាបនៅ ភោជនីយដ្ឋានមួយកន្លែងមានឈ្មោះ ហុកសិបប្រាំមួយ ដឺក្រេ ផាប & ឡោញ នៅផ្លូវ២០៥ កែង និង ផ្លូវ៣៨៤ ក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបង្ហេីបប្រាប់ឲ្យដឹងថា ក្នុងការចុះបង្រ្កាបទីតាំងខាងលើបានឃាត់មនុស្សសរុបចំនួន៦៥នាក់ ស្រី២១នាក់ ប្រុស៤៤នាក់ និង ថ្នាំញៀនមួយចំនួនធំ រួមទាំងម៉ូតូ រថយន្តមួយចំនួនទៀត។ក្នុងនោះដែលគេសង្កេតឃើញមានទាំងជនជាតិខ្មែរ និងជនជាតិចិន។ ករណីនេះសមត្ថកិច្ចជំនាញនៅតែបន្តស្រាវជ្រាវរកថ្នាំញៀនក្នុងទីនោះថែមទៀត ដោយមិនទាន់សរុបចំនួនប៉ុន្មាននោះទេ ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាំងត្រូវបានបញ្ជូនតាម រថយន្តក្រុងទៅស្នងការរាជធានីភ្នំពេញចាត់ការតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ