ព័ត៌មានទាន់ហេតុការណ៍៖

នៅរយៈពេល៩ខែឆ្នាំនេះ កំពង់ផែភ្នំពេញរកចំណូលបានជាង២២លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមរបាយការណ៍ចំណូលពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០២០ (ពុំទាន់ធ្វើសវនកម្ម) របស់កំពង់ផែស្វយ័តភ្នំពេញ ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ គឺ រយៈពេល៩ខែ ឆ្នាំ២០២០នេះ កំពង់ផែក្រុងភ្នំពេញ រកចំណូលបានជាង២២លានដុល្លារអាមេរិក។

ក្នុងសម័យជំងឺកូវីដ-១៩ បាននឹងកំពុងវាយលុករាតត្បាតលើសកលលោក ប៉ុន្តែកម្ពុជាទប់សភាពការណ៍បានល្អប្រសើរ តាមរយៈការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។
សូមជម្រាបថា៖ នៅរយៈពេល៩ខែ ឆ្នាំ២០២០នេះ ទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែភ្នំពេញមានចំនួន ២.៧៩លានតោន ធ្លាក់ចុះ២ភាគរយបើធៀបនឹងឆ្នាំ២០១៩។
នាវាផ្ទុកទំនិញឆ្លងកាត់ចំនួន១៧៥៨គ្រឿង, នាវាទេសចរណ៍ចំនួន១២៦ជើង, បរិមាណកុងតឺន័រចំនួនជាង២២ម៉ឺន TEUs និងបរិមាណអ្នកដំណើរចំនួន៩៧៣៣នាក់។
សូមបញ្ជាក់ថា៖ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២៨៣នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយ ចំនួន២៧៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ មានចំនួន៥នាក់៕

ដោយ៖ សិលា


ចែករំលែក៖