ខេត្តពោធិ៍សាត់ ៖ មន្រ្តីនៃមន្ទីរជំនាញខេត្តពោធិ៍សាត់បានឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ គិតពីរសៀលថ្ងៃទី១០មកដល់ថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ស្រកបាន១តឹក ប៉ុន្តែការលិចលង់ផ្ទះសម្បែង និងរងផលប៉ះពាល់ប្រជាពលរដ្ឋ មិនទាន់ធូស្រាលនៅឡើយទេ ខណៈទឹកស្ទឹងក្រវាញស្រកបាន១.៥៥ម៉ែត្រ និងស្ទឹងវាលវែងស្រកបាន១.៧ម៉ែត្រ ចំណែកទឹកបឹងទន្លេសាប(កំពង់លួង)ឯនេះវិញឡើងបានកម្ពស់០.២៩ម៉ែត្រ ខណៈនេះមានកម្ពស់៤.២៦ម៉ែត្រ ។
ប៉ុន្តែស្ថានភាព និងទិដ្ឋភាពជាក់ស្តែងឃើញថា សម្ពាធផ្ទៃរមេឃនៅអាប់អួរ និងនៅមានភ្លៀងធ្លាក់ពីតិចទៅបង្គួរនូវឡើយ ៕
ដោយ៖ បុឹម ពិន