ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មកលោតទឹកសម្លាប់ខ្លួន តែពេលលង់ជិតស្លាប់មែនទែន ស្រែកឱ្យគេជួយ

ចែករំលែក៖

ខេត្តបាត់ដំបង៖  ចង់ស្លាប់អត់ពិតប្រាកដ ដល់ជិតស្លាប់ប្រឹងត្រដរខ្យល់ ស្រែករកឱ្យគេជួយទៅវិញ ចំជាឆ្លាតមែន ចេះខ្លាចស្លាប់មែនទែន។ 

សូមបញ្ជាក់ថា៖ ខណៈខេត្តបាត់ដំបងកំពុងទទួលរងនូវគ្រោះទឹកជំនន់ នោះ បែរជាបុរសម្នាក់ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះ មកលោតទឹកសម្លាប់ខ្លួននៅចំណុចស្ពានតោ មុខសាលាខេត្តបាត់ដំបង ។

ប៉ុន្តែ ពេលលង់ជិតស្លាប់មែនទែន បែរជាស្រែកអោយគេជួយ ខណៈកងកម្លាំងប្រចាំការនៅក្បែរនោះ បានជួយសង្គ្រោះរួចផុតពីសេចក្តីស្លាប់ ។ គេមិនទាន់ដឹងពីមូលហេតុអីពិតប្រាកដ ដែលបុរសនោះសម្រេចចិត្តលោតទឹកនេះទេ ហើយមានឈ្មោះអ្វីនៅឡើយ គ្រាន់តែមជ្ឈដ្ឋានប្រជាពលរដ្ឋភ្ញាក់ផ្អើល និងឆ្ងល់ថាចង់ស្លាប់ ដល់កន្លែងខ្លួនប្រាថ្នា កែចិត្តស្រែកឱ្យគេជួយសង្គ្រោះ នេះបានថា យូរៗឃើញមួយមនុស្សលក្ខណៈនេះ គួរតែបញ្ឈប់ការគិតខ្លីទៅ ៕

ដោយ៖ចេស្តា


ចែករំលែក៖