ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសក្នុងការរៀបចំដំណើរការនៃការសាងសង់ស្ថានីយទឹកស្អាតទឹកឆា ក្នុងស្រុកព្រៃឈរ

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសក្នុងការរៀបចំដំណើរការនៃការសាងសង់ស្ថានីយទឹកស្អាតទឹកឆា ដែលមានទីតាំងស្ថិតនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ដែលទទួលអាជ្ញាប័ណ្ណពីក្រសួងឧស្សាហកម្មបច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងកិច្ចប្រជុំនេះបានពិភាក្សា និងសិក្សាពីបរិមាណទឹក និងពិនិត្យមើលលទ្ធភាពនៃផ្គត់ផ្គង់ស្ថានីយ៍ទឹកស្អាត និងការផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពដំណាំកសិកម្មរបស់ប្រជាកសិករដែលកំពុងអាស្រ័យផលនឹងប្រព័ន្ធធារាសាស្ត្រទឹកឆានេះ។

គួរបញ្ជាក់ថា៖ ស្ថានីយ៍ទឹកស្អាតទឹកឆា គ្រោងទាញយកទឹកពីប្រភពទឹកឆា ហើយស្ថានីយ៍នេះ មានវិសាលភាពផ្គត់ផ្គង់ទឹកស្អាតដល់ឃុំចំនួន០៥ រួមមាន ឃុំបឹងណាយ ឃុំក្រូច ឃុំគរ ឃុំបារាយណ៍ និងឃុំថ្មពូន ក្នុងស្រុកព្រៃឈរ ដែលមានប្រជាពលរដ្ឋសរុបជាង១០,០០០ គ្រួសារ៕

ដោយ៖សិលា


ចែករំលែក៖