ព័ត៌មានទាន់ហេតុការណ៍៖

លោក ឯម ច័ន្ទមករា ស្នើ (អ.ស.ប) ជួយដល់សមាគមន៍និងអង្គការជនពិការក្នុងអំឡុងពេលប្រឈមបញ្ហាកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លោក ឯម ច័ន្ទមករា ស្នើអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ជួយដល់សមាគមន៍និងអង្គការជនពិការក្នុងអំឡុងពេលប្រឈមបញ្ហាកូវីដ-១៩ នៅក្នុងជំនួបជាមួយលោក នីក បេរេដហ្វត តំណាងប្រចាំប្រទេស អង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ។
សូមបញ្ជាក់ថា៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើដល់អង្គការសហប្រជាជាតិនៅកម្ពុជាពិនិត្យលទ្ធភាពជួយដល់សមាគមន៍និងអង្គការជនពិការដែលកំពុងប្រឈមបញ្ហាកូវីដ-១៩ ហើយត្រូវការធនធានសម្រាប់ដំណើរអង្គភាព៕

ដោយ៖ សិលា


ចែករំលែក៖