ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន៣២នាក់ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងទិសទី១ យោធភូមិភាគទី៥ កម្លាំងកងពលតូចថ្មើជើងលេខ៥១ កម្លាំងប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងកម្លាំងនគរបាលខេត្ត ចុះការពារ និងអមដំណើរ លោក គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន២០៥គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកហូរធ្លាក់មកពីប្រទេសថៃ ស្ថិតនៅភូមិសាយសាម៉ន ឃុំចំណោម ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ថា៖ អំណោយក្នុង០១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, ត្រីខ១២កំប៉ុង ទឹកសុទ្ធ០៥យួរ ថ្នាំបាញ់មូស០២កំប៉ុង មី០១កេស។
ក្នុងស្ថានភាពដែលប្រជាពលរដ្ឋ ជួបគ្រោះជំនន់ទឹកភ្លៀង ឃើញថា ថ្នាក់ដឹកនាំ តាមស្ថាប័នរដ្ឋ អង្គភាពពាក់ព័ន្ធ អាជ្ញាធរ សមត្ថកិច្ច កងកម្លាំងទាំង៣ប្រភេទ បានចេញអន្តរាគមន៍។ ក្នុងនោះមានសប្បុរសជន ជាឧកញ៉ា អ្នកឧកញ៉ា អ្នកវិនិយោគ បានចំណាយថវិកាផ្ទាល់ខ្លួន ជូនដល់រាជដ្ឋាភិបាលកម្ពុជាដើម្បីជួយដល់ជនរងគ្រោះ ដោយជំនន់ទឹកភ្លៀងនេះ៕
ដោយ៖ សិលា