ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកបររថយន្ត ហ៊ីយ៉ាន់ដាយ ថយកិនម្ដាយ និងកូនស្លាប់យ៉ាងសង្វេគ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ពិតជាសង្វេគណាស់កូនប្រុស និងស្រ្តីជាម្តាយ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងអ្នកបើកបររថយន្តធុនធំ និងអ្នកជិះម៉ូតូឌុបគ្នា គ្រាដែលកំពុងធ្វើដំណើរស្របទិសគ្នា ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត បណ្ដាលឲ្យស្លាប់ម្ដាយ និងកូនប្រុសយ៉ាងរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៥ និង១០នាទី ល្ងាចថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលំក្រាលក្រួសក្រហមមាត់ប្រឡាយ ស្ថិតនៅភូមិប៊ួស្រង៉ែ ឃុំត្រពាំងជង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានកន្លែងកើតហេតុ គេឃើញម្ចាស់រថយន្តម៉ាក ហុីយ៉ាន់ដាយ ណព៏ស ពាក់ស្លាកលេខ ពោធិសាត់ 3A 1373 បានប្រាប់សមត្ថកិច្ចនគរបាលស្រុកបាកានថា អ្នកស៊ីឈ្នួលបើកបររបស់ខ្លួនឈ្មោះ ធឿន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹងកំុត ឃុំ.ស្រុកកើតហេតុ ។

ម្ចាស់រថយន្តបង្កហេតុបន្តប្រាប់សមត្ថកិច្ចនគរបាលទៀតថា រថយន្តបានធ្វើដំណើរក្នុងទិសដៅពីឆ្ពោះទៅទិសខាងត្បូង លុះទៅដល់កន្លែងកើតហេតុបានរួចរយែថយក្រោយ បណ្ដាលឲ្យកិនអ្នកជិះម៉ូតូកំពុងធ្វើដំណើរមកពីក្រោយស្របគ្នា(ជើង ត្បូង) បណ្ដាលអោយស្លាប់ម្ដាយ និងកូនប្រុសយ៉ាងសង្វេគបែបនេះតែម្ដង ។

ប្រភពដដែលបញ្ជាក់បន្តទៀតថា ជនរងគ្រោះស្រី្តជាម្ដាយបើកបរម៉ូតូឈ្មោះ ឌី សុខឡឹក អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្ទឹងកំបុត ឃុំត្រពាំងជង ស្រុកបាកាន ជាមួយគ្នាតៃកុង បើកបររថយន្តបង្ក ស្លាប់នៅកន្លែងកើតហេតុ បានឌុកូនប្រុសឈ្មោះ មួង ចាន់រ៉ា អាយុ ១០ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏មហារន្ធត់នេះ សពម្តាយ និងកូនប្រុសសមត្ថកិច្ចនគរបាល ធ្វើកំហេតុប្រគល់ជូនក្រុមគ្រួសារ ចំណែកវត្ថុតាងម៉ូតូ និងរថយន្តសមត្ថកិច្ចនគរបាលយកទៅរក្សាទុក ចំពោះតៃកុងបើកបររថយន្តបង្កគេចបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវ ៕

ដោយ៖បុឹម ពិន


ចែករំលែក៖